ពិធីប្រកាសប្រធាន ក្រុមកាងារគណបក្សប្រជានកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ពិធីប្រកាសប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់បានអានរបាយការណ៍សកម្មភាពការងាររបស់គណបក្សខេត្តជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃ
គណកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រធាន ដោយត្រូវបានចាត់តាំងឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងជំំនួសសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីសង្គារ គង់ សំអុល ។

ឯកឧត្តម វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងក៏បាន ប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោ
បាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»  ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីសង្គារ គង់ សំអុល សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ដែល បានដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កកំពង់ឆ្នាំង ជាពិសេគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងទទួលបានការគាំទ្រ និង ទទួលជ័យជម្នះគ្រប់អាណត្តិ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់ ឯកឧត្តម វង្សី វិស្សុត ដែលទើបទទួលបានការចាត់តាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត អោយទទួលបានលទ្ធផលជោគជ័យ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *