មន្រ្តីជំនាញចែកវិញ្ញាបនបត្រជូនដល់ម្ចាស់អចលនវត្ថុសម្រាប់ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្រ្តីជំនាញវិស័យដីធ្លីក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ចែកវិញ្ញាបនបត្រជូនដល់ម្ចាស់អចលនវត្ថុ សម្រាប់ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

បើយោងតាមការបញ្ជាក់អោយដឹងពីមន្ត្រីជំនាញបច្ចេកទេសវិស័យដីធ្លីខេត្តបានអោយដឹងថាឃុំខ្លុងពពកមាន៧ភូមិ សម្រាប់ភូមិត្រពាំងជ្រៃមានប្រជាពលរដ្ធចំនួន ៨៦០គ្រួសារ មានក្បាលដីសរុបចំនួន២២២២ក្បាលដី ហើយការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថ ពេលនេះមានរយះ២ថ្ងៃ គឺថ្ងៃទី១៤និង១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបណ្ណចំនួន២១៦៧ បណ្ណ ។

ការចែកជូនបណ្ណសម្គាល់ម្ចាស់អចលនវត្ថុក្នុងពេលនេះបានធ្វើឡើងនៅបរិវេណសាលាបុណ្យត្រពាំងជ្រៃ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ធទទូលបានវិញ្ញាបនបត្រ ឬហៅ(ប្លង់រឹង)សូមយកទៅទុកដាក់អោយបានត្រឹមត្រូវ ពីព្រោះបណ្ណមានសារ:សំខាន់ណាស់សម្រាប់បង្កើនជីវភាពអោយកាន់តែរីកចំរើន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *