ក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជានៅក្នុងខួប៤៥ឆ្នាំបានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនកុមារៗនៅក្នុងមណ្ឌល កុមារកំព្រាខេត្ត ជាមួយរដ្ឋបាលខេត្តកំ ពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅក្នុងថ្ងៃខួប៤៥ឆ្នាំនៃការបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី ៦ខែធ្នូឆ្នាំ២០២៣ នេះ លោកជំទាវ ជូប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃសមាគម នារីអភិវឌ្ឍកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញចុះមកសួរសុខទុក និងផ្ដល់អំ ណោយ ជូនកុមារ និងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌល កុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំង។

កម្មវិធីខាងលើនេះក៏មានការចូលរួមពីសំ ណាក់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងលោកជំទាវ លោកជំ ទាវកែច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ ឆ្នាំង លោកជំទាវកុម៉ារីយ៉ាស់និងលោកជំទាវ ប៊នសុភី អភិបាល រងខេត្តនិង មន្ត្រីរាជការជុំវិញខេត្តមួយចំ នួនចូលរួមផងដែរ។

លោកជំទាវ ជូ ប៊ុនអេង នៅក្នុងកម្មវិធីនេះបានថ្លែងទៅកាន់ក្មួយៗនិងចៅៗជាកុមារកំព្រាថា មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ ឆ្នាំងមានតាំងពីឆ្នាំ១៩៧៩ ដោយមានកុ មារកំព្រារាប់សិបនាក់ស្នាក់នៅជាបន្តប ន្ទាប់ក្រោមការឧបត្ថម្ភពីអាជ្ញាធរនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងថ្ងៃខួប៤៥ ឆ្នាំថ្ងៃបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជា
ថ្ងៃនេះក្នុងនាមសមាគមនារីកម្ពុជា លោក ជំទាវសូមផ្ដាំផ្ញើដល់ក្មួយៗចៅៗជាកុមារកំព្រាទាំងអស់សូមកុំគិតពីអតីតកាលរប ស់ខ្លួន ដោយត្រូវប្រមូលផ្ដុំគំនិតបាញ់ឆ្ពោះក្នុងការរៀនសូត្រយកតម្រិះវិជ្ជា យកបច្ចេ កទេសមុខជំនាញដើម្បីកសាងអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បូក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។

ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងពិធីនេះបានប្រកាសជួយ ឧបត្ថម្ភលើរបបចាស់ចំពោះកុមារកំព្រាតែបច្ចុប្បន្នមានចំនួន ១៨ នាក់ និងអ្នកគ្រូ៣ នាក់ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ១០ម៉ឺនរៀល និងអង្ករក្នុងមួយខែ ៣០០ គីឡូ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថាទាក់ទងនឹងការរៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ឯកឧត្តមអាចនឹងជួយផ្ដល់អាហាររូបករណ៍ដល់កុមារកំព្រាយើង ដែលបានប្រឡងចូលឧត្តមសិក្សា និងក៏មានអាហា រូបករណ៍រៀននៅប្រទេសវៀតណាមផងដែរ ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អ្នកគ្រូទទួលបន្ទុកថែទាំកុមារកំព្រាក្នុងខេត្តផងដែរថា សូមអ្នកគ្រូរៀបចំកម្មវិធីជូនកុមារកំព្រាដើរទស្សនកិច្ចសិក្សាតាមបណ្ដាខេត្តនានាយ៉ាងហោចណាស់ក្នុងមួយឆ្នាំក៏បានបីដងផងដែរ។

ដោយការចំណាយទាំងអស់និងមធ្យោបាយធ្វើដំ ណើរ រដ្ឋបាលខេត្តជាអ្នករាប់រងឧបត្ថម្ភជូនចំពោះសន្តិសុខនៅក្នុងមណ្ឌលកុមារកំព្រាឯកឧត្តម និងណែនាំដល់លោកអភិបាល ក្រុងកំព់ង់ឆ្នាំងចាត់តាំងឲ្យមានសន្តិសុខយាមកាមការពារសុវត្ថិ ភាពនៅក្នុងមណ្ឌ លកុមារមិនឲ្យកើតមានបញ្ហាអ្វីទៀតនោះឡើយ។

នៅក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្តនិងក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុ ជាក៏បានឧបត្ថម្ភអាហារសម្រន់ដល់កុមារកំព្រាទាំង ១៨ នាក់ក្នុងម្នាក់ម្នាក់ទទួលបានថវិកា១០ ម៉ឺនរៀល អ្នកគ្រូ៣នាក់ម្នាក់ៗទទួលបានថវិកា២០ ម៉ឺនរៀល។

លោកជំទាវ ជូ ប៊ុនអេង បានឧបត្ថម្ភថវិកាចំនួ ន ១ លានរៀល លោកជំទាវ កែ ច័ន្ទមុន្នីឧបត្ថម្ភថវិកា៥០ ម៉ឺនរៀល លោកជំទាវ ប៊នសុភី ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ។

ក្នុងកម្មវិធីនេះក្រុមការងារសមាគមនារីអភិ វឌ្ឍន៍កម្ពុជានិងរដ្ឋបាលខេត្តកំពង់ ឆ្នាំង ក៏ បានឧបត្ថម្ភអង្ករទឹកសុទ្ធ ត្រីខ ទឹកទឹកត្រី មួយចំនួនធំដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងសម្រាប់ផ្គត់ផ្គង់ជីវ ភាពរស់នៅប្រចាំថ្ងៃផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *