ក្រសួងអប់រំយុវជននិងកីឡារៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ក្រោមមប្រធាន បទ – STEM និងការផលិតអាហារ ” នៅក្នុងខេត្តសៀមរាប

សៀមរាប៖ ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំកម្មវិធីប្រកួត ប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ក្រោមប្រធានបទ – STEM និងការផលិតអាហារ – ដែលរៀបចំធ្វើឡើង ដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងបរិវេណអគារមជ្ឈមណ្ឌលជាតិយុវជន កម្ពុជាខេត្តសៀមរាបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានយុវ ជនជាច្រើននាក់មកពីបណ្តា ២៥រាជធានី-ខេត្ត ដើម្បីចូលរួម នឹងនាំយកនូវស្នាដៃច្នៃប្រឌិតរបស់ពួកគេមកធ្វើ ការតាំងបង្ហាញនិងប្រកួតប្រជែង ដណ្ដើមយកស្នាដៃផងដែរ ។

លោក ស៊ីវ គឹមសេង អនុប្រធាននាយកដ្ឋានយុវជន បានប្រសាសន៍ថាការ ការរៀបចំកម្មវិធីប្រគួតប្រជែង ស្នាដៃយុវជនសតវត្សរ៍ទី២១ក្រោមប្រធានបទ – STEM និង ការផលិតអាហារ នាពេលនេះគឺ ក្នុងគោល បំណង ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការសិក្សានិង ការស្រាវជ្រាវនិងលើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្តួចផ្តើមបង្កើតថ្មីនិងច្នៃប្រឌិតនូវអ្វីដែលជាលទ្ធផល បានមកពីការស្រាវជ្រាវ ទាក់ទងនិងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា ផ្តល់ឱកាសឱ្យយុវជន ចែករំលែកបទពិសោធ និងការធ្វើបទបង្ហាញស្នាដៃរបស់ខ្លួនដែលបានមកពីការស្រាវជ្រាវទៅដល់យុវជនដទៃ ទៀត ហើយព្រមទាំងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាលើជំនាញ សរសេរគម្រោងស្នាដៃ  ដោយផ្តើមចេញ ពីទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ជាហេតុដែលនាំឱ្យយុវជនឱ្យចេះទទួលបានការបង្រីកការយល់ដឹងចេះវិភាគ ថ្លឹងថ្លែងបានត្រឹមត្រូវជាពិសេសយុវជនមានសេចក្តីក្លាហាន ហ៊ានចូលរួមចែលរំលែក និងទទួលយកបទ ពិសោធថ្មីៗបង្កើតបានជាមូលធនមនុស្សដែលមានសក្តានុពលឆ្លើយតបទៅនឹងទីផ្សារការងារ និងអភិវឌ្ឍខ្លួន ឱ្យក្លាយទៅជាពលរដ្ឋឌីជីថលមានតម្លៃនៅក្នុងសង្គមឌីជីថល នៃបដិវត្តឧស្សាហកម្ម៤.០ ដែលយុវជនម្នាក់ ត្រូវមានជំនាញនិងបំណិនមួយយ៉ាងតិចសម្រាប់ជីវិតផងដែរ ។ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍយុវជន គឺជា អាទិភាព និងជាកម្លាំងមូលដ្ឋានដ៏រឹងមាំមួយក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ។ ដើម្បីបង្ហាញពី ការប្តេជ្ញាចិត្តក្នុងការអភវឌ្ឍយុវជន រាជរដ្ឋាភិបាលបានដាក់ចេញនូវ – គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍ យុវជនកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រមូលផ្តុំកម្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ សំដៅ ចូលរួមចំណែកអភិវឌ្ឍយុវជនឱ្យមានសម្បទាគ្រប់ជ្រុងជ្រោយ ជាពិសេសសម្បទាសតវត្សទី២១ ដើម្បីឆ្លើយ តបទៅនឹងការអភិវឌ្ឍជាសកលនៃបដិវត្តន៍ឧស្សាហកម្ម៤.០នៃយុគសម័យឌីជីថល ។ ឯកឧត្តម បណ្ឌិត សា ន បូរ៉ាត បានបន្តថា កម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១គឺជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់យុវជនដែលជាតួអង្គដ៏សំខាន់ក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗនិងជាសរសៃឈាមនៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដើម្បីធ្វើការអនុវត្តជាក់ស្តែងលើទ្រឹស្ដីដែលបានសិក្សារៀនសូត្រនៅសាលារៀន ពាក់ព័ន្ធនិងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត បន្ថែមទៀតថា មូលដ្ឋានយ៉ាងសំខាន់ដែលយុវជនសតវត្សរ៍ទី២១ ដែលត្រូវតែយកចិត្តទុកដាក់ និងសិក្សារៀនសូត្រឱ្យបានស៊ីជម្រៅដើម្បីបំពេញនូវសក្តានុពល និងរក្សាបាននូវភាពប្រគួតប្រជែងទាំងក្នុងកម្រិតតំបន់និងអន្តរជាតិ ជាពិសេសគឺប្រែក្លាយខ្លួនជាមូលធនមនុស្សប្រកបដោយថាមពលនិងមានសម្បទាចំនួន៤គឺ៖វិជ្ជាសម្បទា. បំណិនសម្បទា. ចរិយាសម្បទា និងកាយសម្បទា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន
និងកីឡា ក៍បានមានប្រសាសន៍ក្រើនរំលឹកដល់យុវជន និងសិស្សសានុសិស្សទាំងអស់ដែលបានចូលរួមថាបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលកំពុងបោះជំហ៊ានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទើបីស្ថិតក្នុងកាលៈទេសៈណាក៏បច្ចេកវិទ្យាឌីជីថលអាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យប្រទេសមួយអាចមានសេដ្ឋកិច្ចលូតលាស់ឬអភិវឌ្ឍបានយ៉ាងឆាប់រហ័ស និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មប្រពៃណី ទោជាឧស្សាហកម្មទំនើបក្នុងរយៈពេលដ៏ខ្លីបាន ។ដោយក្នុងនោះហើយការសិក្សាលើមុខវិជ្ជាSTEM( វទ្យាសាស្ត្រ. បច្ចេកវិទ្យា វិស្វកម្ម. គណិតវិទ្យា) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនេះផងដែរ។ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចបញ្ចកោណ ដំណាក់កាលទី១ និងការសម្រួចអាទិភាព កំណែទម្រង់វិស័យ អប់រំជាពិសេសគឺការពង្រឹង ការសិក្សាក្រៅម៉ោងក្នុងគោលបំណងពង្រឹងសីលធម៌,សុជីវធម៌ ឥរិយាបទ និងការងារសម័គ្រចិត្តសម្រាប់សិស្សា នុសិស្ស អនុវិស័យការអភិវឌ្ឍយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងមួយឆ្នាំៗតែងតែផ្តល់ឱកាសដល់យុវជនកម្ពុជាធ្វើការដុសខាត់ និងបង្ហាញសមត្ថភាព តាមរយៈកម្មវិធីជាច្រើន បន្ថែមលើកម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ជាច្រើនកម្មវិធីផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *