សិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងចែក រំលែកព័ត៌មាន អំពីដំណើរការនៃការ

ត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច
នៅសណ្ឋាគារ អេមព្រីសអង្គរ រឺសតនិងស៉្បា ខេត្តសៀមរាប មានបើកអង្គសិក្ខាសាលា ស្តីពីលើកកម្ពស់ការយល់ដឹង និង ចែករំលែកព័ត៌មាន អំពីដំណើរការនៃការ ត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ សមាជិក (គ.ក.ច.អ.ត) និងគណៈអភិបាលរាជធានី ខេត្ត .ថ្នាក់ដឹកនាំមន្ទីរផែនការ មន្ទីរ អង្គភាពពាក់ព័ន្ធទាំង២៥រាជធានី ខេត្ត និសិ្សតនៃសាកលវិទ្យាល័យក្នុង ខេត្តសៀមរាប ប្រមាណជា ២០០នាក់ចូលរួម ។
តាមសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ ក្រសួងផែនការ បានបញ្ជាក់អំពីគោល បំណងនៃអង្គសិក្ខាសាលានាពេលនេះ ដើមី្បលើកកម្ពសល់ការយល់ដឹង និង ចែករំលែកព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹង កិច្ចដំណើរការនៃការត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក៏ដូចជាកាតព្វកិច្ចដែលកម្ពុជាយើងត្រូវអនុវត្តក្នុងពេលត្រៀមពេលរៀបចំចាកចេញ ពេលចាកចេញ និង ក្រោយពេលចាកចេញ ។
ក្នុងកិច្ចស្វាគមន៍របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ
អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា អង្គសិក្ខាសាលនេះ ក្នុងគោលបំណងចែករំលែកព័ត៌មាន ចំណេះដឹងដល់អ្នកពាក់ ព័ន្ធទាំងអស់ អំពីដំណើរការ និង នីតិវិធីនៃការវាយតម្លៃប្រទេសអភិវឌ្ឍតិចតួច សម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុម ប្រទេសអភិវឌ្ឍតិចតួច ការបំពេញ បាននូវលក្ខណៈវិនិច្ឆ័យប្រទេសអភិវឌ្ឍតិចតួច និង ផលប៉ះពាល់ ក្រោយការចាកចេញ ដើមី្បរួមគ្នារកដំណោះស្រាយ កាត់បន្ថយផលប៉ះពាល់សម្រាប់កម្ពុជា ឈានឆ្ពោះទៅរកប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និង ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ។ លោកអភិបាលរងខេត្ត ក៏បានលើកផងដែរថា ការអភិវឌ្ឍប្រទេសរហូត បច្ចុប្បន្ន ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍរឹងមាំរហូតដល់មូលដ្ឋាន និង សមទ្ធិផលអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចដ៏ធំធេង ធ្វើឲ្យជីវភាព និង សុខមាលភាពប្រជាពលរដ្ឋ បានកន់តែល្អ និងមានសិទ្ធ សេរីភាពពេញលេញ ក្នុងការរស់នៅ ប្រកបរបរចិញ្ចឹមជីវិតក្នុងសុខសន្តិភាព ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះដែរ ឯកឧត្តម ទួន ថាវរៈ បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ នឹងចែក រំលែកព័ត៌មាន ដើមី្បលើកកម្ពស់ការយល់ដឹង អំពីដំណើរការនៃការចាកចេញ និងផលប៉ះពាល់នៃការការចេញញ សំខានលើវិស័យពាណិជ្ជកម្ម , ជំនួយអភិវឌ្ឍន៍ផ្លូវការ , វិស័យវាយនភ័ណ្ឌនិងកាត់ដេរ ,

ការអភិវឌ្ឍមូលធនមនុស្ស ក្នុងបរិការណ៍ នៃបរិវត្តកម្មរចនាសម្ព័ន្ធ និង ការចាប់យកឱកាសនៃបច្ចេកវិទ្យាឌីជីថល ។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិចាត់បញ្ចូលជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ១៩៩១ ជាក្រុមប្រទេសដែលមានចំណូលទាបខ្លាំង គ្មាន ធនធានមនុស្សគ្រប់គ្រាន់ និងមានមូលដ្ឋានសេដ្ឋកិច្ចផុយស្រួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តមបានបន្តទៀតថា ការចូលជាប្រទេសអភិវឌ្ឍតិចតួច អាចឲ្យកម្ពុជា ក៏ដូចបណ្តាប្រទេសអភិវឌ្ឍតិចតួចនានា ទទួលបាននូវជំនួយ និងការគាំទ្រនានាសម្រាប់អភិវឌ្ឍ តាមរយៈវិធានការណ៍គាំទ្រអន្តរជាតិ ។ ប្រទេសអភិវឌ្ឍតិចតួច ត្រូវចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចកាលណាប្រទេសនោះបំពេញបាននូវលក្ខណៈវិនិច្ឆ័យអភិវឌ្ឍតិចតួចចំនួន៣,ចំនួន២ដងជាប់ៗ គ្នានៅក្នុងការពិនិត្យបីឆ្នាំម្តង ដោយគណៈកម្មការគោលនយោបាយអភិវឌ្ឍន៍ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា បានបំពេញនូវលក្ខណៈវិនិច្ឆ័យទាំង៣ ហើយលើកទី១នៅឆ្នាំ២០២១ និងរងចាំការពិនិត្យលើកទី២ នៅឆ្នាំ ២០២៤ ដែលលទ្ធផលបឋមបង្ហាញថា ប្រទេសកម្ពុជានិងបំពេញបាននូលក្ខណៈវិនិច្ឆ័យទាំង៣ ជាលើកទី២នៅឆ្នាំ២០២៤ ការចាកចេញនេះនឹងធ្វើឲ្យយើងបាត់បង់នូវភាពអនុគ្រោះទាំងឡាយ បាត់បង់នូវវិធានការណ៍គាំទ្រអន្តរជាតិ ដែលយើងកំពុងទទួលបាន ។ លើសពីនេះ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចនៅមិនទានរឹងមាំ និង មូលធនមនុស្សនៅមានកម្រិត ហើយនៅក្នុងបរិបទនៃការវិវត្តយ៉ាងលឿននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា(ឌីជីថល) ដែលនឹងធ្វើឲ្យមានបញ្ហាប្រឈមទៅនឹងការប្រកួតប្រជែងទីផ្សារសេរី ទាំងក្នុងតំបន់ និង លើពិភពលោក ។ ឯកឧត្តម ទួន ថាវរៈ ក៏បានលើកនូវចំណុចមួយចំនួន ដើមី្បត្រៀមលក្ខណៈក្នុងពេលចាកចេញ និង ក្រោយពេលចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយឈរលើ ការពង្រឹង និងកៀងគរចំណូលក្នុងស្រុក និង ជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដើមី្បក្នុងការត្រៀមលក្ខណៈការចាកចេញរបស់យើង ព្រមទាំងកាបម្រែបម្រួលអាកាសធាតុ ។ កត្តាសំខាន់នោះលើការវិនិយោគទៅលើការកសាងមូលដ្ឋានមូលធនមនុស្ស ការលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង ពង្រឹងការអភិវឌ្ឍជនបទ ដោយពង្រឹងគ្រប់វិស័យទាំងអស់ក្នុងការអភិវឌ្ឍន៍ជនបទ ។ ឯកឧត្តមបានបន្តទៀតថា ការចាកចេញនេះនឹងធ្វើឲ្យយើងបាត់បង់នូវភាពអនុគ្រោះទាំងឡាយ បាត់បង់នូវវិធានការណ៍គាំទ្រអន្តរជាតិ ដែលយើងកំពុងទទួលបាន ។ ដើម្បីឲ្យការចាកចេញនេះប្រកបទៅដោយភាពរលូន គឺត្រូវត្រៀមលក្ខណៈនូវរាលផលប៉ះពាល់ក្នុងពេលការចាកចេញនៅឆ្នាំ២០២៤ដោយមិនក្លាយជាឧបសគ្គ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេសក្រោយការចាកចេញ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *