កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចដោយមិនមានការលើកលែង

កំពង់ឆ្នាំង៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញបានចុះល្បាត នៅក្នុងភូមិសាស្ត្រឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច បានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងរាំងភ្ជឹតព្រែក ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង តែម្តង នៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៣។

លោក លី ឡា បញ្ជាក់ឲ្យដឹងថាកម្លាំងចុះធ្វើសកម្មភាពចំនួន៨នាក់ ការណូតធ្វើសកម្មបាឡាស្មាច់២ធ្វើសកម្មភាពនៅភូមិស្ទឹងស្ងួត.អំពិលទឹក.ស្តិបន្លិច របាំងប្រទះឃើញ បទល្មើសនេសាទឃើញតបាំងរាំផ្ជិតព្រែកស្ទឹងស្ងួត។

ជាលទ្ធផលក្រុមការងារបានធ្វើការបង្ក្រាបរុះរើបំផ្លាញចោលស្បៃមុងមាន១០កន្លែង ប្រវែង៣០០ម៉ែត្រ លូស្បៃមុង ចំនួន១០គ្រឿង និងបង្គោលចំនួន ២០០ដើម របាំងរាំងភ្ជឹតព្រែក២កន្លែង ប្រវែង៣០ម៉ែត្រ បង្គោល៦០ដើម លូសាច់អួន២គ្រឿង និងចាក់លែងត្រីចម្រុះ ចំនួន៦០ គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

លោកនាយខណ្ឌធំរដ្ឋបាលជលផលកំពង់ឆ្នាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការនេសាទឧបករណ៍របាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញ់ញឹកដាក់រាំងខ្ជិតព្រែកខុសពីច្បាប់ស្ដីពីជលផល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *