មន្រ្តីបច្ចេកទេសវិស័យដីធ្លីខេត្ត ចែក បណ្ណ ជូនដល់ម្ចាស់អចលន:ទ្រព្យសម្រាប់ភូមិត្រពាំងរាំង ឃុំអភិវឌ្ឍ ស្រុកទឹកផុស

មន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបណីកម្ម សំណង់និងសោរិយោដីខេត្តកំពង់ឆ្នាំងបានអោយដឹងថាការចុះចែកបណ្ណសំគាល់បណ្ណដែលជាអចលនទ្រព្យផ្ទាល់ខ្លួនម្នាក់ៗខាងលើនេះគឺនៅតែបន្តធ្វើនិងចែកជូនជាបន្តបន្ទាប់សម្រាប់បងប្អូនប្រជាពលរហូតដលល់ចប់ ។

កំពង់ឆ្នាំង៖ ក្រុមទី១ នៃមន្រ្តីបច្ចេក ទេសវិស័យដីធ្លី នៃមន្ទីររៀបចំដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំងនៅតែបន្ត បានចុះចែកបណ្ណកម្មសិទ្ធិដីធ្លី ( ប្លង់រឹង ) ជូនដល់ម្ចាស់អចលន:ទ្រព្យ សម្រាប់ភូមិត្រពាំងរាំង ឃុំអភិវឌ្ឍ ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ផងដែរសម្រាប់ភូមិត្រពាំងរាំង មានចំនួន ២៨២៦ក្បាលដី ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ រួចរាលរាល់ ហើយបានធ្វើពិធីប្រគល់ជូនប្រជាពលរដ្ធកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ ដោយឡែកការចែកជូនថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះមានចំនួន១៩៩ក្បាលដី ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *