កាណូតរុញជន ៥គ្រឿងពេលយប់ត្រូវបានក្រុមអ្នកសារព័ត៌ មានប្រទះឃើញកំពង់ធ្វើ សកម្មភាពនិងបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តមកបង្ក្រាប តែមន្ត្រីឆ្លើយថាអត់មានកម្លាំងទេ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង៨យប់ថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ក្រុមអ្នកសារព័ត៌មានប្រទះឃើញកាណូតរុញជនរបស់ជនជាតិខ្មែរខ្នាតធំ ៥គ្រឿងកំពុងធ្វើសកម្មភាពនៅកោះក្រញាណក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ប៉ុន្តែក្រោយ ពីបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបែរជាលោកឆ្លើយថាអត់មានកម្លាំងចុះទៅបង្ក្រាបនោះទេ។

ករណីនេះក្រុមអ្នកសារព័ត៌មានដែលមានគ្នា៤នាក់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិ កាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០២៣នេះពួក គាត់ បានប្រទះ ឃើញកាណូតរុញជនខុសច្បាប់ខ្នាតធំចំនួន៥គ្រឿង ក្រោយពីបានសួរនាំរួចទើបដឹងថា មានអ្នកការកាណូតរុញជនទាំងប្រាំគ្រឿងនោះមានឈ្មោះ ចម្រើន ទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

ប៉ុន្តែក្រោយមកត្រូវរាយការណ៍ជូនលោក.លីឡា.ហើយប្រាប់ត្រឡប់មកវិញថាខាងសង្កាត់នេសាទស្រុកបរិបូណ៌មានកម្លាំងតែម្នាក់មិនអាចចុះមកបានទេ។

ដោយលោក លីឡា បានសំណូ មពរឲ្យក្រុមអ្នកសារព័ត៌មាននាំយកកា ណូតរុញជន ទាំងនោះទៅប្រគល់ជូនសង្កាត់នេសាទស្រុកបរិបូរណ៌ ទៅវិញ ប៉ុន្តែពេលក្រុមអ្នកសារព័ត៌មានយើងនាំកាណូតទាំងប្រាំគ្រឿងនោះទៅ ពួកគេក៏នាំគ្នាបើករត់គេចបាត់អស់។

ករណីខាងលើនេះក្រុមអ្នកសារព័ត៌មានយើងមិនមែនជាសមត្ថកិច្ចមិនបានដេញចាប់ឃាត់កាណូតទាំង នោះឡើយហើយបទល្មើសទាំងនោះក៏បានរត់គេចដោយសុវត្ថិភាព។

ស្របពេលនោះដែរក្រុមអ្នកសារព័ត៌មានយើងក៏បានរាយការណ៍និងបាញ់រូបភាពបទល្មើសជូនលោក ខូវ លី ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង និងលោក ងិនហ៊ុនប្រធាន មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងទាំងយប់ភ្លាមៗ ហើយលោកស្នងការ ឯកឧត្តមអភិបាល ខេត្តនិងលោក ងិនហ៊ុន ក៏បានពិនិត្យនិងតាមដានករណីនេះតាមប្រព័ន្ធតេឡេក្រាមផងដែរ។

ជុំវិញករណីនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក.ងិនហ៊ុន .ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានប្រាប់តាមទូរសព្ទឱ្យដឹងថា ការពិតកម្លាំងសង្កាត់នេសាទស្រុកបរិបូណ៌មានតែ ២នាក់ និងមានកម្លាំងរបស់ខណ្ឌរដ្ឋបាលជនលផលកំពង់ឆ្នាំងមានមួយក្រុមនៅប្រចាំការឃុំឆ្នុកទ្រូ ៣ទៅ ៤នាក់ និងក៏មានកម្លាំងអធិការដ្ឋានជលផលខាងត្បួងបឹង ទន្លេសាបនៅប្រចាំការទីនោះផងដែរ។

ហេតុម្ដេចក៏លោកនាយខណ្ឌមិនបញ្ជារឱ្យមន្ត្រីសង្កាត់នេសាទស្រុកបរិបូរណ៍សហ ការគ្នាចុះមកបង្ក្រាបបទល្មើសខាងលើនេះដែលអ្នកសារព័ត៌មានរាយការណ៍ជូនហើយករណីនេះលោកនឹងបើកការស៊ើប អង្កេតបន្តទៀតតើមានបញ្ហាអ្វីខ្លះ? ជុំវិញបទល្មើសទូករុញជនធំៗធ្វើសកម្មភាពបែបនេះបែជាមិនដឹង ?៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *