រថយន្តនិងសម្ភារៈបរិក្ខាអំណោយសម្តេចមហា បវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវប្រគល់ ជូនមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖ រថយន្តចំនួន២គ្រឿងរួមជាមួយសម្ភារៈថែទាំងអ្នកជំងឺ ជំនួយមន្ទីរពិសោធន៍ ជំនួយវះកាត់ចំនួន៣០០ប្រអប់ អាវអ្នកជំងឺចំនួន៥០០០អាវ អាវគ្រូពេទ្យ ៨៥០អាវ និងស្រោមដៃ៣០០០០ គូជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរ ធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ខែវិច្ឆិការ ឆ្នាំ២០២៣។

ពិធីប្រគល់និងទទួលនេះ បានប្រារព្ធធ្វើឡើងនៅអាគា វេទិកាសាលាខេត្តក្រោមវត្តមានលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម វេជ្ជបណ្ឌិត ខូយ ឌី ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរ លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ធាង ផេង នាយកស្តីទីរដ្ឋបាលសាលាខេត្ត។

លោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការសួរសុខទុក្ខនិងផ្តាំផ្ញើពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី និងសម្តែងនូវការកោតសរសើរដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានខិតខំអនុវត្តនូវតួនាទី ភារកិច្ចលើវិស័យសុខាភិ បាលទទួលបានលទ្ធផលល្អប្រសើរ។

លោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាពលរដ្ឋដោយបានបង្កើតឲ្យមានមន្ទីរពេទ្យ មណ្ឌលសុខភាពគ្រប់ទីកន្លែងដើម្បីផ្តល់សេវាសុខា ភិបាលជូន ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព។

ជាក់ស្តែងនាពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនរថយន្តចំនួន២គ្រឿងរួមជាមួយ សម្ភារៈបរិក្ខាដល់មន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បី យកទៅប្រើប្រាស់នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព។

លោកស្រី ប៉ុក ណាឌី អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ កម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់អំណោយនូវរថយន្តចំនួន២គ្រឿងនិងសម្ភារៈបរិក្ខាដូចជាសម្ភារៈថែទាំ អ្នកជំងឺ សម្ភារៈជំនួយមន្ទីរពិសោធន៍ សម្ភារៈជំនួយផ្នែកវះកាត់ចំនួន៣០០ប្រអប់ អាវសម្រាប់អ្នកជំងឺចំនួន៥០០០អាវ អាវសម្រាប់គ្រូពេទ្យចំនួន៨៥០អាវនិងស្រោមដៃ ៣០០០០ គូជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់។

លោកជំទាវបានមានប្រសាសន៍ថា សម្ភារៈបរិក្ខាទាំងនេះពិតជាមានសារៈ សំខាន់ណាស់សម្រាប់មន្ទីរពេទ្យនៅក្នុងខេត្តដោយមិនអាចខ្វះបានក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមរយៈការផ្តល់ជូនសេវាសង្គ្រោះបន្ទាន់និងសេវាថែទាំ សុខភាពដែលមានគុណភាព និងប្រសិទ្ធិភាព៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *