សៀមរាប៖ កូនឈើប្រភេទកូនចាមរី ចំនួនប្រមាណជាង៧០០ដើមត្រូវបានអាជ្ញាធរសង្កាត់សៀមរាបយកទៅដាំនៅអមសងខាងផ្លូវចាប់ពីភូមិក្រសាំងរលើង ដល់ផ្លូវទៅភ្នំក្រោម ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប និងមានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ។ លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានមានប្រសាសន៍ថា ការដែលដាំដើមឈើនៅតាមសងខាងផ្លូវនេះគឺដើម្បីលើកកម្ពស់ បរិស្ថានធម្មជាតិ និងលើកកម្ពស់សោភ័ណភាព ជាពិសេសនៅតាមដងផ្លូវដែលយើងទើបនឹងបានស្ថាបនា និងកែលម្អថ្មីនេះឲ្យមានភាពស្រស់បំព្រងប្រកបដោយបរិយាកាសបរិសុទ្ធ សម្រាប់បម្រើឲ្យប្រយោជន៍រួមនៅក្នុងមូលដ្ឋានឱ្យមានសោភណ្ឌភាពបៃតង និង ក្រៅពីនោះ ដើមឈើដែលបានដាំនាថ្ងៃនេះក៏បានទុកជាទីម្លប់សម្រាប់មនុស្សទូទៅនៅពេលធ្វើដំណើរតាមដងផ្លូវ ព្រមទាំង បង្កើតជាម្លប់សម្រាប់អ្នកដំណើរទេសចរណ៍មកកំសាន្តនៅរមណីយដ្ឋានតំបន់បឹងទន្លេសាប និងប្រាសាទភ្នំក្រោមភ្នំក្រោមផងដែរ ។ លោកចៅសង្កាត់សៀមរាបក៍បានឱ្យដឹងទៀតថា ការដាំកូនឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញរបស់មនុស្ស ហើយលើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកលើកកម្ពស់ នូវសោភ័ណ្ឌភាពក្រុង តាមរយៈការចូលរួមពីគ្រប់សមាសភាព ទាំងព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាពិសេសក្មួយៗយុវជនជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថានៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស។ ក្នុងនាមអាជ្ញាធរ សង្កាត់សៀមរាប លោក ម៉ៃ សាម៉េត សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជាពិសេសក្មួយៗយុវជន សិស្សានុសិស្ស បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប ស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើដ៏មានសារៈ សំខាន់សម្រាប់យើងទាំងអស់គ្នា សំដៅធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងមូលដ្ឋានភូមិ សង្កាត់ ឱ្យកាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាលផងដែរ ៕
Related Posts
តំណាងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល)ជូនគ្រួសារមន្រ្តីប៉ូលីសដែលទទួលមរណភាព
ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ…
ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះ ក្នុងស្រុកកំពង់ត្រឡាច បានទទួលអំណោយរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញចុះនាំយក គ្រឿងសម្ភារ:រួមមានស័ង្កសីចំនួន ៣០សន្លឹក ស៊ីម៉ង់ត៍០៣បេ អង្ករ ៥០គីឡូក្រាម និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ…
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!
ភ្នំពេញ÷ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង ដែលផែនការនិងយុទ្ធវិធីទាំងនេះ ត្រូវបានរៀបចំចងក្រងឡើង ដោយលោក វរសេនីយ៍ឯក សៀ ទីន…