មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង អញ្ជើញសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់អតីតយុទ្ធជនក្រីក្រ៣៥នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតុយទ្ធជន៣៥គ្រួសារនិងនាំយកអង្ករចំនួន៨៧៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ១,០៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវ ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនពិការ ក្រីក្រ ចំនួន៣៥នាក់ មកពីតាមបណ្តាក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងនាយទាហានជាច្រើនរូបផងដែរ ។

នៅក្នុងឱកាសនេះ លោកមេបញ្ជាការ តំបន់ប្រតិបត្តការសឹករងខេត្តមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អញ្ជើញសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ឧបត្ថម្ភដល់អតីតយុទ្ធជនក្រីក្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះបងប្អូនអតីតយុទ្ធជនទាំង៣៥នាក់ ។ ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា សម្តេចតេជោ ប្រធានសមាគម សម្តេចធិបតី និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគ្រប់ទីកន្លែងទាំងអស់ ព្រោះបើគ្មានបងប្អូនទាំងអស់គ្នាទេ យើងក៏ពុំមានសន្តិភាពដូចថ្ងៃនេះដែរ ។

ជាចុងក្រោយ បងប្អូនអតីតយុទ្ធជន ទាំង៣៥នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន ដែលជួបការលំបាក និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *