កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំស្ថាប័នអង្គភាពក្នុងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកនាយករងទីចាត់ការសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានចូលរួម នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះដែរ បានផ្តោតសំខាន់លើរបៀបវារ: ដែលបានគ្រោងទុក ក្នុងនោះលើការ ពិនិត្យ ពិភាក្សា លើសេចក្តីរាយការណ៍ អំពីការងារចរាចរណ៍ សណ្តាប់ ធ្នាប់សាធារណៈ និង ត្រួតពិនិត្យបទល្មើសគ្រឿងញៀន និង ការងារគ្រប់គ្រង គ្រោះមហន្តរាយ ។
បន្ទាប់ពីអង្គប្រជុំទាំងមូលបានតាមដានស្តាប់ទៅលើរបាយការណ៍ ដែលបានលើកឡើង អំពីលទ្ធផលដែលបានអនុវត្តកន្លងមក ព្រមទាំងបានពិនិត្យ និងពិភាក្សារយ៉ាងលម្អិតទៅតាមបៀបវារៈនីមួយៗរួចមក ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានបញ្ជាក់ថា បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ដូចប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក និង មន្ទីរពាក់ព័ន្ធ ត្រូវចាត់វិធានការ លើការអនុវត្តនូវច្បាប់ចរាចរណ៍ និង ការបង្រ្កាបគ្រឿងញៀនឲ្យដូចភ្លៀងរលឹម សំខាន់ចំពោះមេខ្លោង ចែកចាយគ្រឿងញៀន ដែលបានធ្វើចរាចរលួចលាក់នៅក្នុងមូលដ្ឋាន។ ឯកឧត្តមក៏បានក្រើនរំលឹកដល់ មន្ត្រីអនុវត្តច្បាប់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និង ត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានចូលជ្រៅដល់មូលដ្ឋាន សំខាន់ចំពោះស្រទាប់យុវវ័យ ដែលជាអ្នកងាយរងគ្រោះ ដោយសារធាតុញៀនទាំងនេះ។

ឯកឧត្តមក៏បានលើកផងដែរ អំពីការងារ ចរាចរណ៍ជើងគោក ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំដល់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរ ក្នុងការកាត់បន្ថយនូវភាគ្រោះថ្នាក់ ជាយថាហេតុ ។ ឯកឧត្តមបានបញ្ជាក់ថា ដោយខេត្តសៀមរាបជាគោលដៅទេសចរណ៍ ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនា ហើយក្រោយវិបត្តិជម្ងឺកូវិដ១៩ វិនាសទៅនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ សំខាន់នៅខេត្តសៀមរាប ដែលជាប៉ូល ដ៏សំខាន់ក្នុងវិស័យទេសចរណ៍។ ដោយកត្តានេះហើយ បញ្ហាសណ្តាប់ធ្នាប់សារណៈ គ្រប់សមត្ថិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យបានល្អ ទាំងក្រុង ស្រុក តាមតំបន់ប្រជុំជន ពិសេសក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ធ្វើយ៉ាងណាត្រូវរក្សាឲ្យបានការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ សំខាន់នៅតាមដងផ្លូវទីប្រជុំជន និង ទីវត្តអារាម ហើយគោលដៅសំខាន់ការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងបង្កភាពអសន្តិសុខ តាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ភ្ញៀវទេសចរណ៍ ក៏ដូចប្រជាពលរដ្ឋជាដើម។ ម្យ៉ាងទៀត អាជ្ញាធរក្រុងនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការណែនាំដល់សាធារណជន ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវ ទាំងអស់មិនអនុញ្ញាតឲ្យចតយានយន្តលើចិញ្ជើញផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសាធារណៈ ហើយក៏ធ្វើឲ្យបាត់បង់នូវសោភ័ណភាព ពិសេសធ្វើឲ្យខូចខាតរាល់សំណង់ដែលបានរៀបចំរួចរាល់។ ជាមួយគ្នានេះ ប្រសិនករណីណែនាំមិនចតលើចិញ្ចើញផ្លូវហើយ នៅតែមិនអនុវត្តតាម សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យខានតែបានទៅតាមវិធានការច្បាប់។ ក្រៅពីការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានជម្រុញដល់មន្ទីរសាធារណការ ត្រូវពិនិត្យឡើងវិញ អំពីបញ្ហាផ្លូវថ្នល់រងគ្រោះជំនន់ទឹកភ្លៀង ដើមី្ប ជៀស វាងធ្វើឲ្យបណ្តាញសង្គមមួយចំនួនធ្វើការរិះគន់ ។ ឯកឧត្តមក៏បានលើកផងដែរ អំពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងមកនេះ បានធ្វើឲ្យ ខូចខាតផលដំណាំស្រូវប្រជាកសិករ និង ផ្ទះសម្បែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានលើកនូវវិធានការល្អៗមួយចំនួន ជូនដល់មន្ទីរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជួយស្តារឡើងវិញជូនប្រជាពលរដ្ឋ ក្រោយពីជំនន់ទឹកភ្លៀងស្រកអស់។ ម៉្យាងទៀតក៏យើងមិនត្រូវបណ្តែតបណ្តោយ ឲ្យទឹកដែលមិនបានប្រើប្រាស់អស់សុពលភាព ឲ្យហូរធ្លាក់បឹងទន្លេ គឺ អាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវធ្វើការស្ទាក់ទឹកតំកល់ទុក ដើមី្បបង្កនៅពេលខ្វះខាតនាចុងរដូវ ឬក៏បន្តធ្វើស្រែប្រាំងបន្ថែម ក្រោយពីខូចខាតស្រូវវស្សា។ ក្នុងនោះឯកឧត្តមក៏បានឲ្យមន្ទីរកសិកម្ម ត្រូវរៀបចំគ្រប់ពូជជូនដល់ប្រជាកសិករ ដែលទទួលរង គ្រោះមហន្តរាយនេះ សំខាន់ការចាក់វ៉ាក់សាំងការពារជម្ងឺគោ ក្របី មាន់ទា ព្រមទាំងមន្ទីរសុខាភិបាល ត្រូវចុះធ្វើការផ្សព្វផ្សាយ អប់រំអំពីសុខភាព និង ព្យាបាលជូនបងប្អូនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *