សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់អង្ករ ចំនួន ១០០តោន ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តផ្តល់ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់

ពោធិ៍សាត់៖ រដ្ឋបាលខេ្តពោធិ៍សាត់បានទទួលអង្ករ ចំនួន១០០តោនក្នុងនោះលើកទី១ចំនួន៣០តោននិងលើកទី២អង្ករចំនួន៧០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាពគ្រុប ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តផ្តល់ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នៅវេទិកាសាលាខេត្ត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងផ្ទៃប្រទេស និយាយជារួមនឹងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ជាពិសេសក្នុងពេលមានទុក្ខលំបាក ដោយសារគ្រោះទឹកជំនន់ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាប ជូនថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនដែលរំលងពីការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ ពោលគឺសម្តេចទាំងទ្វេ តែងតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្ពស់ជានិច្ច រាល់ពេលប្រជាពលរដ្ឋមានទុក្ខ គឺតែងមានការជួយដោះស្រាយការលំបាក បានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ គៀន ស្រីនាង លោក ឃៀង សុជីវ័ន្ត អគ្គនាយករង និងនាយកគ្រប់គ្រងស្នាក់ការកណ្តាលក្រុមហ៊ុនទ្រី ភាពគ្រុប ដែលតែងមានទឹកចិត្តសប្បុរស ហើយតែងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរំលែកនូវការលំបាក ហើយកាយវិការដ៏ល្អ និងជាគំរូមួយសម្រាប់សង្គមកម្ពុជា។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ទទួលជំនួយឧបត្ថម្ភរបស់ សប្បុរសជន រួមមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឺទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាទ្រីភាពអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនិងលោកជំទាវអង្ករ១០០តោន ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្ករ១០តោន អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ថវិកា១ម៉ឺនដុល្លារអាមេរិក ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា អង្ករ១៦តោន លោក វណ្ណា ស៊ីនេ ប្រធានក្រុមហ៊ុនដាំស្មៅ អង្ករ១០តោន មី៣០០កេសតូច ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *