កម្លាំងគណ:បញ្ជាការឯកភាព ស្រុកជល់គីរីនៅតែបន្តចុះសហការគ្នា ធ្វើការបង្ក្រាប បទល្មើសនេសាទ មិនដកថយឡើយគា្រដែលបទល្មើស នេសាទនៅតែមានក្នុងស្រុកនេះ

កំពង់ឆ្នាំង៖ ក្រុមការងារគណ:បញ្ជាការឯកភាពស្រុកជលគីរីបន្តចុះសហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកនិងកម្លាំងនគបាលស្រុកជលគីរី និង កម្កាំង នគរបាលប៉ុស្តិ៍ និង ជលផលផលផ្នែកកំពុងប្រាសាទ ជលផលសុខជលគីរី និង សហគមន៍នេសាទនៅតែ បន្តចុះបង្ក្រាប បទល្មើសជលផល ដោយមិនដកថយបើនៅតែមានក្នុងតំបន់របស់ខ្លួនគ្រប់គ្រង ។

ការលើកឡើងបែបនេះ របស់លោក មុត ម៉េង អភិបាលរងស្រុកជលគីរី និង ជាគណៈបញ្ជាការឯកភាពស្រុកបាននថ្លែងបែបនេះក្នុងពេលដឹកនាំកម្លាំងចុះបង្ក្រាប បទល្មើសនេសាទនៅចំណុចវាលស្រង៉ែនិង មេទឹកពាមឆ្កោក ភូមិពាមឆ្នោត ឃុំ ទាមឆ្នោត ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងនៅ ក្នុងកិច្ចប្រតិបត្តការ ចុះធ្វើការុះរើបំផ្លាញចោល នូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់យកទៅកាប់បំផ្លាញ ចោល១០កន្លែង ប្រវែង៣៤០០ម៉ែត្រ លបលូស្បៃមុង១០គ្រឿងបង្គោល ១៥០ ដើមនិងបានចាក់លែងកូនត្រីល្អិតៗចូលបឹងវិញចំនួនប្រមាណ ១០០ គីឡូក្រាម។

នៅក្នុងកិច្ចប្រតិបត្តិការថ្ងៃនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប២៦នាក់ និងមធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្នាច់តូចធំសរុប៦គ្រឿង។

ប្រធានក្រុមការងាជាគណៈបញ្ជាការឯកភាពស្រុកជលគីរីបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋសូមបញ្ឈប់ការនឹសាទដោយឧបករណ៍នេសាទដែលច្បាប់ហាមឃាត់។

សូមបញ្ជាក់ផងដែរថាការបង្ក្រាបបទល្មើសនេសាទធ្វើជាច្រើនកន្លងមកគ្រប់ស្រុកតាមដងទន្លេ ព្រមទាំងពេលបច្ចុប្បន្ននេះ គេមិនដែលឃើញសមត្ថកិច្ចខាងណាមួយ ធ្វើការឃាត់ខ្លួនក្រុមជនល្មើសដែលមានមុខតែដដែលរាល់ឆ្នាំបានម្តងណាឡើយ ក្រោយតែពីធ្វើការកាប់និងរុះរើសបំផ្លាញចោលឧបករណ៍នេសាទទាំងអស់នោះតែប៉ុណ្ណោះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *