ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីលួចគាស់ផ្ទះ

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួច គាស់ផ្ទះ កើតឡើង ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្តាល។
ដឹកនាំចង្អុលបង្ហាញផ្ទាល់ពី ឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ ភេទប្រុស យកមកអង្គភាព។
សម្ភារៈបាត់បង់រួមមានរថយន្ត ០១គ្រឿង, គ្រឿងអលង្ការ មួយចំនួន, ប្រាក់រៀល មួយចំនួន វត្ថុតាងចាប់យករួមមានរថយន្ត ០១គ្រឿង (របស់ជនរងគ្រោះ ពាក់ផ្លាកលេខថ្មី), ម៉ូតូ ០១គ្រឿង, អាវុធខ្លី ០១ដើម ម៉ាក K.54 គ្មានលេខ បង់០១មានគ្រាប់០៤គ្រាប់, ផ្លាកលេខរថយន្ត ០២បន្ទះ, ផ្លាកលេខម៉ូតូ ០២បន្ទះ, មួកសុវត្តិភាពចំនួន០៤, ស្រោមពូករថយន្ត ០១ឈុត, ដែកកាងដំបូលរថយន្តខាងលើ ០៤ដើម និងកាងកន្ទុយក្រោយពណ៍ទឹកមាស០១, ទូរសព្ទ័ចំនួន ០៤គ្រឿង, ដុំសោរម៉ូតូ០២ដុំ, ម៉ូទ័រស្វាន០១, ញញួរ០១, កន្ត្រៃ០១, ដង្កាប់០៣, ម៉ាឡេត០១, ទុលឺវីស០១, ដែកដាប់០១ និងសោរសម្រាបដោះខ្ចៅមួយចំនួន, កាបូបដាក់លុយ០១, សោររថយន្តចំនួន០២គ្រាប់ និងសោរម៉ូតូចំនួន០៤គ្រាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងឯកសារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *