លោក លឹម សុខតូ ជួបសំណេះសំណាលនិងបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២១នាក់ក្នុងសង្កាត់លលកស្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយលីដា គណៈអភិបាលនៃគណអភិបាលខេត្តពោធិសាត់បានជួបសំណេះសំណាលនិងបំពាក់នូបឯកសណ្ឋាន ជូនដល់កម្លាំងប្រជាការពារទាំង១០ភូមិ ក្នងសង្កាត់លលកសក្រុងពោធិ៍សាត់នៃក្រុងពោធិសាត់សរុបចំនួន១២១នាក់ ថ្ងៃទី២១ខែសីហាឆ្នាំ២០២៣។

ក្នុងឱកាសនោះក៍មានការចូលរួមពីលោក ណារ៉ា ចំរើន នាយករដ្ឋបាលសាលាខេត្ត លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ព្រមទាំងអស់លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានសង្កាត់លលកស ចូលរួមផងដែរ។

លោក លឹម សុខតូ បានថ្លែងនូវការកោតសរសើរដល់កម្លាំងប្រជាការពារទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយសមត្ថកិច្ចនគរបាលប៉ុសន៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានកន្លងមក ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រជាការពារគឺជាប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមការពារភូមិឃុំសង្កាត់ ការពារកន្លែងកើតហេតុនិងពិធីផ្សេងៗ ប៉ុន្តែពុំមានសិទ្ធកាន់កាំភ្លើង និងពុំមានប្រាក់ខែនោះទេហើយជាភ្នាក់ងារមួយដ៏សំខាន់ក្នុងការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ សង្កាត់ នៅពេលដែលមានហេតុការណ៍ណាមួយកើតឡើងក្នុងមូលដ្ឋានភូមិ ដូចជាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើងកាប់ចាក់គ្នា អំពើហឹង្សា ចរាចរណ៍ និងករណីអគ្គីភ័យជាដើម។

ជាមួយគ្នានេះប្រជាការពារមានតួនាទី ជួយអប់រំដល់កូនចៅបងប្អូនប្រជាពលរដ្ឋ កុំប្រើប្រាស់ឬជួញដូរថ្នាំញៀន កុំឈ្លោះប្រកែកគ្នាអុកឡុកក្នុងពិធីផ្សេងៗ ចូលរួមសម្អាតបរិស្ថាន និងចូលរួមសង្គ្រោះ អន្តរាគមន៍ ពេលមានគ្រោះមហន្តរាយកើតឡើងជាដើម។

លោក លឹម សុខតូ មានប្រសាសន៍ថា ការបំពាក់ឯកសណ្ឋានជូនបងប្អូនប្រជាការពារ នៅសង្កាត់លលកសក្រុងពោធិ៍សាត់ថ្ងៃនេះ ចំថ្ងៃដែលប្រទេសកម្ពុជាយើងបើកសម័យប្រជុំដំបូង នីតិកាលទី៧នៃរដ្ឋសភាជាតិ ក្រោមព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅពេលរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សូមបងប្អូនប្រជាការពារ បន្តខិតខំចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ពីមួយអាណត្តិទៅមួយអាណត្តិ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *