យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ

កំពង់ឆ្នាំង÷ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ បានសហការជាមួយកម្លាំងសុីម៉ាកCMAC ចុះយកគ្រាប់ចាស់ៗបានមិនទាន់ផ្ទុះចំនួន៤គ្រាប់ ។

សមត្ថកិច្ចនគបាលស្រុកទាំងពីរខាងលើបានអោយដឹងថានៅស្រុកកំពង់ត្រឡាច ចំនួន៣គ្រាប់គឺ គ្រាប់៦០ម.ម ចំនួន១គ្រាប់ .គ្រាប់M៧៩ ចំនួន១គ្រាប់ .គ្រាប់M២៣ ចំនួន១គ្រាប់ដោយឡែកនៅ.ស្រុករលាប្អៀរ គ្រាប់បែកដៃ ចំនួន១គ្រាប់ដែលមានសភាពចាស់ៗត្រូវបានបនរជាពលរដ្ឋប្រទះឃើញរាយការណ៍មកសមត្ថកិច្ចចុះទៅយកបន្ទាន់ផងដែរ។

សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចនិងស្រុករលាប្អៀរបានធ្វើការអំពាវនាវហើយអំពាវនាវទៀតសូមអោយបងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុទ្ធភណ្ឌ័មិនទាន់គ្រប់ប្រភេទត្រូវរាយការបន្ទាន់មកសមត្ថកិច្ចដែលនៅជិតនិងសូមកុំយកមកគបឬដំលេងអោយសោះដែលអាចបង្កអោយកើតឡើងនៅគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុដែលធ្វើអោយរងរបួសឬស្លាប់បាន ។

គ្រាប់ចាស់ទាំងអស់នោះត្រូវបានសមត្ថកិច្ចសហការជាមយមន្ត្រីជំនាញស៉ីម៉ាក់ចុះទៅប្រមូលដើម្បីយកទៅកំទេចចោលនៅកន្លែងដែល មានសុវត្ថិភាពផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *