តំណាងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល)ជូនគ្រួសារមន្រ្តីប៉ូលីសដែលទទួលមរណភាព

ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តតាកែវ ដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
អញ្ជើញចូលរួមបុណ្យសពគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនសពលោកអនុសេនីយ៍ឯក អ៊ុង អាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ដោយឡែកថវិកាឧបត្ថម្ភផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តចំនួន ៥០០,០០០៛(ហាសិបមុឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានៈ ទឹកត្រីចំនួន ១យួរ ទឹកសុីអីវចំនួន ២យួរ ទឹកសុទ្ធចំនួន ១កេស មីចំនួន ២កេស អង្ករចំនួន ៥០គីឡូក្រាម និងថវិការបស់អធិការដ្ឋាននគរបាលក្រុងដូនកែវ ចំនួន ៤០០,០០០៛(សែសិបម៉ឺនរៀល) ជូនដល់លោកស្រី ញឹម សុគា ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក អ៊ុង អាន មន្រ្តីប៉ុស្តិ៍នគរបាលសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៃអធិកាដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយធ្វើអត្តឃាតសំលាប់ខ្លួនឯង(ចងក) ស្ថិតនៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ បម្រើប្រទេសជាតិមាតុភូមិកន្លងមក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *