សកម្មភាពការប្រមូលផលស្រូវវស្សាឆ្នាំ២០២៣ សៀមរាប

សៀមរាប៖ បងប្អូនប្រជាកសិករនៅគ្រប់មូលដ្ឋានខេត្តសៀមរាប មានភាពសប្បាយរីករាយក្នុងការប្រមូលភោគផលស្រូវវស្សា ឆ្នាំ២០២៣នេះ ដែលធ្វើឲ្យតម្លៃផលស្រូវនៅទីផ្សារ ដែលក្រុមឈ្នួញបានទិញមានតម្លៃល្អ ធ្វើឲ្យពួកគាត់ទទួលយកបាន ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានឲ្យបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណទឹកភ្លៀងបានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត ទោះបីមានតំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ខូចខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តន៍លើការធ្វើស្រែវស្សា ទាំងស្រូវស្រាល ស្រូវធ្ងន់បាន ១៤៨ពាន់៩៥០ហ.ត ស្មើរនឹង ៧៦,៩៣% នៃផ្ទៃដីអនុវត្តន៍បាន១៩៣ពាន់៦១០ហ.ត ។ ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣.២០២៤ អនុវត្តន៍បាន ៧ពាន់២០០ហ.ត ស្មើរនឹង ២៨,៧៨% នៃផែនការ ២៥ពាន់២០ហ.ត។ ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៣ អនុវត្តន៍បាន ៣ពាន់៧៤៥ហ.ត ស្មើរនឹង ២០,៨៣% នៃផែនការ ១៧ពាន់៩៧៨ហ.ត ។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប លើការប្រមូលភោគផលស្រូវវស្សា មកដល់ពេលនេះប្រមូលផលបាន ៧៦% ហើយតម្លៃស្រូវលក់បាន ១គ.ក្រ តម្លៃពី១ពាន់២០០រៀលទៅ១ពាន់ ៣៥០រៀល តែបើស្រូវស្ងួតមានតម្លៃ១ពាន់៦០០រៀលក្នុងមួយគីឡូក្រាម ។ ពេលនេះបងប្អូនប្រជាកសិករក៏បានសម្រុកក្នុងធ្វើស្រែបណ្តេញទឹក និង ស្រែប្រាំង ដោយឆ្នាំនេះនៅតំបន់មួយចំនួន បងប្អូនប្រជាកសិករយើង បានធ្វើការច្រូតកាត់ស្រូវនៅក្នុងទឹកទៀតផង ។ ម៉្យាងទៀតមកដល់ខែ ធ្នូនេះហើយ ទឹកនៅពេញវាលស្រែនៅឡើយ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករធ្វើស្រែ ប្រាំងមិនមានការភ័យព្រួយឡើយ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *