ក្រុមក្មេងស្ទាវបង្ករអំពើហឹង្សានៅពេលយប់កណ្តាលក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងឃាត់ខ្លួន បីនាក់ក្នុងចំណោមក្រុមបក្សពួកជាច្រើននាក់ទៀត

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាក្រុមក្មេងស្ទាវបង្ករអំពើហឹង្សានៅពេលយប់ក្នុងក្រុងកំពង់ឆ្នាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសហការគ្នា ជាមួយនគរបាល ការិយាល័ព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចនគរបាលមូលដ្ឋានបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ សៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ម្សិលមិញបន្ទាប់ពីក្រុមជន្មេងស្ទាវទាំងអស់នោះមានគ្នាប្រមាណ១០នាក់ បានប្រើអំពើហិង្សាស្ទាត់ កាប់ និង វាយកំទេចម៉ូតូជនរងគ្រោះមួយ ដែលបានបង្ករឡើងកាលពី វេលាម៉ោង៣និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ។

នៅក្នុងរូបភាពដែលបានថតនិងបង្ហោះក្នុងបណ្តាញសង្គមពីសកម្មភាពអំពើហឹង្សា ដែលបានកើតឡើង កាលពីរំលងអាធ្រាតុឈានចូលថ្ងៃទី ៦ ខែសីហា២០២៣មានជនបង្ករ១ក្រុមដែលមានគ្នាប្រមាណ ១០នាក់ បានប្រើអំពើហិង្សាវាយកំទេចម៉ូតូជនរងគ្រោះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុខខាងមុខហាងកាត់កញ្ចក់ មួយកន្លែង ឈ្មោះ លី ហុង ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រោយមានផ្ទុះនូវបាតុភាពនេះកើតឡើង សមត្ថកិច្ច ក្រុងកំពង់ឆ្នាំង បានសហការគ្នា ជាមួយនគរបាលខេត្តធ្វើការស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ ។

ក្រុមក្មេងស្ទាវដែលជនសង្ស័យទាំង៣នាក់ខាងលើ ដែលត្រូវបាននាំខ្លួនមកកាន់អធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីសាកសួរ មាន៖១ ឈ្មោះសំអុន សុវឌ្ឍនា ហៅ វត្ត  អាយុ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ
.២ឈ្មោះ មាន  ជីវ័ន្ត  ហៅ មាន់ អាយុ១៦ឆ្នាំ ទីលំនៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ  ក្រុងនិងខេត្តកំពង់ឆ្នាំង និងទី៣ឈ្មោះ កែវ  រតនា ហៅ រ័ត្នតូច  អាយុ១៤ឆ្នាំ ទីលំនៅភូមិប្អេរ សង្កាត់ប្អេរ។ ដោយឡែកក្រុមជនសង្ស័យទាំង៧ នាក់ទៀត បានរត់គេចខ្លួនបាត់គ្រាដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកឃាត់ខ្លួនបន្តទៀត។

ពាក់ពន្ធនិងករណីខាងលើនេះត្រូវបានសមត្ថកិច្ចនគបាលក្រុងបាន ឲ្យដឹងថាបង្កឡើងដោយសារតែទំនាស់ពាក្យសំដីគ្នា នៅក្នុងក្លឹប ច្រៀងរាំ ១កន្លែង ក្នុងសង្កាត់កំពង់ឆ្នាំង។

ក្រោយពេលជនរងគ្រោះ ឈ្មោះ ឡុង ឌីណា អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ បាននាំគ្នាដើរចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ក៍ ត្រូវជនសង្ស័យ ដែលមានគ្នាប្រមាណ១០ នាក់ បានស្ទាក់ព្រួតវាយ ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់គេចខ្លួនរួចនៅសល់តែម៉ូតូ ម៉ាកហុងដា សេ១២៥  ពាក់ស្លាកលេខកំពង់ឆ្នាំង 1C.6511 របស់ជនរងគ្រោះ ត្រូវជនដៃដល់កាប់ វាយ បណ្តាលឱ្យការខូចខ្ទេចតែម្តង។

ក្រោយការសាកសួរ សមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យនិងវត្ថុតាងន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តចាត់ការតាមនិតិវិធីផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *