ស្រូវស្រែវស្សានិងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋមិនបានជួបនូវបញ្ហានោះទេគ្រាដែលជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាជនលិចប៉ុន្មានថ្ងៃមកនេះឥឡូវស្រកអស់ហើយ

ខេត្តកំពង់ឆ្នាំង: ភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះមិនបានធ្វើអោយស្រូវស្រែនិងដំណាំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលជនលិចជួបនូវបញ្ហាអាក្រក់នោះឡើយ ទឹកនៅផ្នែកខាងលើបានស្រកអស់ហើយ ។

ប្រជាពលរដ្ឋឈ្មោះ ភៀង អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំបានអោយដឹងថា ឆ្នាំនេះភ្លៀងបានពីដើមដៃរហូតមិនខ្វះទឹកធ្វើស្រែទេហើយតាំងពីស្ទូងមកដល់ពេលនេះចាប់ផ្តើមដំណាការមើលថែរទឹក.បោចស្មៅចេញពីគុម្ភស្រូវក្នុងស្រែដើម្បីធ្វើអោយស្រូវលូតលាស់ល្អ.បាញ់ថ្នាំសម្លាប់សត្វល្អិតនិងដាក់ជីធ្វើបែបនេះ អោយស្រូវបែកគុម្ភដើមថ្លោសល្អផងដែរ ។

បើយោងតាមរបាយការណ័របស់លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដែលទទួលបាននៅថ្ងៃទី២៩កក្កដា២០២៣នេះបានអោយដឹងថាការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣ផ្ទៃដីភ្ជួររ៉ស់សម្រាប់ដាំដុះចំនួន១២៦៦៤១ហិតា (ដោយគ្រឿងយន្ត)ផ្ទៃដីសាប៤០ហិតា
ផ្ទៃដីដាំដុះចំនួន១២៦៦៤១ហិតាក្នុងនោះព្រោះ១២៦៩៧៦ហិតានិងស្ទូង៦៦៥ហិតា. ស្មើនិង១០៣៨០%លើផែនការ១២២០០០ហិតា ក្នុងនោះព្រោះស្រូវស្រាល១៩៨៣០ហិតា.ស្រូវកណ្តាល៦១៣០៥ហិតា.ព្រោះបាន៦០៦៤០ហិតានិងសទូង៦៦៥ហិតា.
និងព្រោះស្រូវធ្ងន់បាន៤៥៥០៦ហិតាលឿនជាងឆ្នាំ២០២២ចំនួន៤០៥ហិតា ។

លោក.ងិនហ៊ុន.ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាតម្លៃស្រូវក្នុងសប្តាហ៍នេះគឺស្រូវក្រអូបស្ងួតតម្លៃ ២៣០០ រៀលក្នុងមួយគីឡូក្រាមខ្ពស់ជាងឆ្នាំ២០២២ចំនួន១០រៀលក្នុង១គីឡូក្រាម។

ដោយឡែកតម្លៃស្រូវចម្រុះដែលស្ងួតជាមធ្យមតម្កៃ១២៣០រៀលក្នុង១គីឡូក្រាមខ្ពស់ជាងឆ្នាំ២០២២១៥០រៀលក្នុង១គីឡូក្រាម ។

បើយោងតាមរបាយការណ៍របស់លោក.ដោកប៊ុនថុន.ប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តបានអោយដឹងថាស្ថានភាពសីតុណ្ហភាព ៣៥.៥ អង្សាសេស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សាក្រោមនៅថ្ងៃទី២៩កក្កដា២០២៣នេះទឹកមានកម្ពស់ ៥.១៥ ម៉ែត្របើធៀបនិងឆ្នាំ២០២២ទឹកុំានកម្ពស់ ៥.៦២ ម៉ែត្រដោយឡែកស្ថានភាពទឹកភ្លៀងទទួលបាន៥ស្រុកមានកំរិត២៨.២មីលីម៉ែត្រ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *