ខេតតកំពង់ឆ្នាំង÷ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ សារនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបាន បញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់ដំណែងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ដ៏ខ្លីខាងមុននេះ។
![](http://tareach.com/wp-content/uploads/2023/07/IMG_20230727_164204_060-725x1024.jpg)
![](http://tareach.com/wp-content/uploads/2023/07/IMG_20230727_164206_936.jpg)