ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលអោយរងរបួសមនុស្ស ចំនួន៣នាក់

ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តនិងម៉ូតូជិះឌុបគ្នាបណ្ដាលអោយរងរបួសមនុស្ស ចំនួន៣នាក់ចន្លោះគីឡូម៉ែត្រលេខ៧៦និង.៧៧ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៥និង៥នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការរិយាល័ចរាចរណ៍ បានអោយដឹងនៅព្រឹកថ្ងៃទី២៥កក្កដា២០២៣នេះថា ពិតជាមានករណីគ្រោះថ្នាក់ចរាចណ៍ ដែលបង្កឡើងដោយរថយន្ត មួយគ្រឿង ម៉ាកTOYOTA ស្វិត ពណ៌ស ពាក់ផ្លាកលេខចាស់ គ97.12 ភព2  បើកបរ ដោយឈ្មោះ ស៊ូ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏បានទៅពារម៉ូតូមួយគ្រឿង កំពង់បើកបរម៉ាកHONDA 125 ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 1JO.6285 (  ក្នុងដំណើរស្របទិសគ្នាខ្ទាតចេញក្រៅរថយន្ត ) បើកបរ ដោយឈ្មោះ លន់ ហេងឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ៣នាក់ ទៀត ១/ ឈ្មោះ ណូន ស្រីតូច ភេទស្រីអាយុ៣៩ឆ្នាំ (ប្រពន្ធ) ២ / ឈ្មោះ សៀងអេង ភេទស្រី អាយុ៧ឆ្នាំ ( កូន ) ៣ / ឈ្មោះសៀង អ៊ី ភេទស្រី អាយុ ២ឆ្នាំ( កូន ) បណ្ដាលឲ្យរងរបួសរបួសធ្ងន់ទាំងម្តាយនិងកូនទាំង៣នាក់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង និងបញ្ជូនអ្នករងរបួសទៅ សង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក ក្នុងស្ថានភាពស្រវឹងដើម្បីធ្វើកាសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងបានចាប់យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *