ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់លែងដឹកនាំក្រុមការងារចុះចែកប្លង់ដីលំនៅឋានចំនួន៤៥៣ ប័ណ្ណជូនប្រជាពលរដ្ឋចំនួ ន ៤៣០គ្រួសារនៅក្នុងឃុំសំរោងសែន

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម សឹង សំណាងប្រធានក្រុមការងារជាតិថ្នាក់កណ្ដាលចុះមូល ដ្ឋានស្រុកកំពង់លែង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាល ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមកា រងារចុះចែកប័ណ្ណលំនៅឋានចំនួន ៤៥៣ ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៤៣០គ្រួ សារនៅ ក្នុងភូមិប៉ប្រក និងភូមិសំរោង សែន ឃុំសំរោងសែន ស្រុកកំពង់លែង។

នៅក្នុងឱកាសនោះ ឯកឧត្តម សឹង សំណាង បានលើកឡើងថា ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្ងៃនេះក្រុ ម ការងារយើងបាន ចុះមកចែកប័ណ្ណលំ នៅ ឋាន ជូនបងប្អូន នៅក្នុងឃុំសំរោង សែននេះ ចំនួន៤៥៣ ប័ណ្ណ។ ស្មើនឹង ៤៣០ គ្រួសារ ដែលមានទំហំដីជាង ១៨ ហិចតា។

ឯកឧត្តមបានបញ្ជាក់ថាកន្លងមកដីលំនៅ ឋានជាង ១៨ ហិចតា នៅក្នុងឃុំសំរោង សែននេះគឺស្ថិតនៅក្នុងដីតំបន់ ៣ របស់រដ្ឋដែលពុំអាចឲ្យជំនាញនិងអាជ្ញាធរចេញប្លង់រឹងបានឡើយ  ប៉ុន្តែក្រោយពីអន្តរ ក្រសួងនិងអាជ្ញាធរដែនដីចុះពិនិត្យជាក់ ស្ដែងកន្លងមក។ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីលំនៅឋានជាង ១៨ ហិចតានេះពីតំបន់ ៣ មកជាតំបន់១ វិញទើបអាជ្ញាធរស្រុកខេត្តនិងជំនាញចុះវាស់វែងតាមនីតិ វិធីចេញប័ណ្ណរឹងប្រគល់ជូនប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិស្របច្បាប់ ដែលអាចចែកកូនចែកចៅធ្វើជាមរតក និងក៏អាចលក់ដូរស្របច្បាប់ផងដែរ  ហើយនៅក្រោយ ពេលបោះឆ្នោតរួច ក្រុមការងារយើងនឹងធ្វើការកាត់ឆ្វៀលដីកសិកម្ម ពីតំបន់៣មកតំបន់ជូនប្រជាពលរដ្ឋយើងបន្តទៀត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នៅក្នុងពិធីនេះបានថ្លែងអោយដឹងថា សម្រាប់ខេត្តកំពង់ ឆ្នាំងប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកាត់ឆ្វៀលដីតំបន់ ៣ និងតំបន់២ ជាង ៦ ម៉ឺនហិចតា ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាព លរដ្ឋជាង ៦ ម៉ឺនគ្រួសារ ដែលមន្ត្រីជំនាញកំពុងតែចុះពិនិត្យវាស់វែងជាលក្ខណៈប្រព័ន្ធសព្វថ្ងៃនេះ ដើម្បីធ្វើប័ណ្ណរឹងត្រៀមចែកជូនប្រជាពលរដ្ឋ  ជាក់ស្ដែងនៅក្នុងថ្ងៃនេះប្រជាពលរដ្ឋចំនួន ៤៣០ គ្រួសារ នៅក្នុងឃុំសំរោងសែន និងទទួលបានប្លង់រឹង លើដីលំនៅដ្ឋានរបស់ខ្លួនចំនួន ៤៥៣ ប័ណ្ណ។  ដែលនេះគឺជាការយកចិត្តទុកដាក់ របស់សម្ដេចតេជោ  ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ចំពោះប្រជា ពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ  ដូចនេះដើម្បីឆ្លើយតបចំ ពោះរាជរដ្ឋាភិបាលបងប្អូនប្រ ជាពលរដ្ឋយើងត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅ ថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ  ដើម្បីជ្រើសរើសតំណាង រាស្ត្រ អាណត្តិទី ៧ និងដើម្បីបង្កើតរាជមរដ្ឋាភិបាលដឹកនាំប្រទេសជាតិ ឲ្យទទួលបា នសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត។

លោក លី សុភា ប្រធានមន្ទីរដែនដីនគររូបបនីយកម្មសំណង់ និងសុរិយោដីបានឲ្យដឹ ងថា ការងារវាស់វែងដីធ្លីគិតមកដល់ពេល នេះមន្ទីរបានចុះវាស់វែងដីជូនប្រជាពលរដ្ឋចំនួន៣២០.១៦១ ក្បាលដី ស្មើនិង ៤៦ ភាគរយ នៃចំនួនប៉ាន់ស្មានក្បាលដីសរុបនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនប្រមាណ ៧០ ម៉ឺនក្បាលដី។

ដោយឡែកតាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលខេត្តកំពង់ឆ្នាំង ត្រូវធ្វើការកាត់ឆ្វៀលដីតំបន់ ៣ មកតំបន់ ១មានចំនួន ៩៩៤ ហិចតា និងកាត់ឆ្វៀលលពីដីតំបន់ ២ មកតំបន់១ មាន ចំនួន ៤៦. ៧០៤ ហិចតាដើម្បីចេញប័ណ្ណជូនប្រជាព លរដ្ឋកាន់កាប់ជាកម្មសិទ្ធិស្រប ច្បាប់។ ចំពោះឃុំសំរោងសែន ស្រុកកំពង់លែងមកដល់ពេលនេះមន្ទីរ បានចេញប័ណ្ណរឹងលើដីលំនៅឋាន ជូនប្រជាពលរដ្ឋបានចំមនួន៤៥៣ប័ណ្ណ គឺនៅក្នុងភូមិសំរោ ងសែន ចំនួន២០៩ប័ណ្ណ និងភូមិប៉ប្រក ចំនួន២១៩ប័ណ្ណ ។

ប្រជាពលរដ្ឋនៅក្នុងឃុំសំរោងសែន ពេលទទួលបានប័ណ្ណរឹង នៃដីលំនៅឋានរបស់ខ្លួនបានសម្ដែងនូវចិត្តទឹកចិត្តសប្បាយរីក រាយឥតឧបមាដោយ សូមថ្លែងអំណរគុ ណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល និងក្រុម ការងារថ្នាក់ជាតិ ថ្នាក់ខេត្តដែលបានចុះមកបំពេញការងារជាបន្តបន្ទាប់រហូតដល់បានសម្រេចកាត់ឆ្វៀលដីលំនៅឋាន និងចេញប័ណ្ណរឹងក្នុងពេលនេះជូនពួកគាត់ធ្វើ ជាកម្មសិទ្ធិស្របច្បាប់ និងពួកគាត់អាចចែកជាមរតកជូនកូនចៅទៅអនាគត ៕ តារាជ្យ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *