គ្រួសារមានជីវភាពខ្វះ ខាតរស់នៅក្នុងខ្ទម បានទទួលអំណោយមនុស្សធម៌ដោយផ្ទាល់ដៃ ពី សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោកស្រី អោក សុភារី អនុប្រធានគណៈកម្មាធិការអនុសាខាកាក បាទក្រហមស្រុក តំណាងលោក សេង វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមន្រ្តីប្រចាំការ ព្រមទាំងអាជ្ញាធរឃុំភ្នំក្រាំងដីមាសរួមដំណើរជាមួយ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការីមន្ដ្រីសាខាបានចូលរួមផងដែរនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣។

បើតាមការអោយដឹងពីលោក ប្រាក់ សោភណ្ឌ័ នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង៣និង២០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះថាក្រោយពីបានទទួលដំណឹងនិងបានចុះពិនិត្យពីអាជ្ញាឃុំក្រាំងដីមាសនិងបានចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលជួបការលំបាក់ ចំនួន ១គ្រួសារ ឈ្មោះ សួង សារ៉ាត់ អាយុ ៣៦ឆ្នាំ ត្រូវជាប្ដី ប្រពន្ធឈ្មោះ លី លាង អាយុ ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ គ្រាដែលកូនៗ៣នាក់ទៀតមានសតិមិនប្រក្រតីហើយកំពង់រស់នៅក្នុងកូនខ្ទមនៅក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយមើលឃើញសភាពរស់នៅក្នុងខ្ទមដ៍កំសត់នេះហើយមានការលំបាក់ទៀតនោះលោក ប្រាក់សោភណ្ឌ័ នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តក៍ដូចអនុសាខាកាកបាទក្រហមស្រុករលាប្អៀរបានពាំនាំប្រសាសន៍ផ្តាំផ្ញើរនូវការសាកសួសុខទុក្ខពីសម្តេចកិតិព្រិត្តបណ្ឌិត ប៊ុនរានីហ៊ុនសែនក៍ដូចជាឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សូមអោយគ្រួសារមួយរស់នៅត្រូវមានអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាតព្រោះរដូវនេះជារដូវវស្សាមានមូសឬសត្វអសិរពិសនិងត្រូវចេះថែរទាំខ្លួនប្រាណដើម្បីជៀសអោយឆ្ងាយពីជម្ងឺផ្សេងៗកើតឡើងជាយថាហេតុ។

ក្នុងនោះផងដែរអំណោយដែលបាននាំយកទៅប្រគល់ជូនរួម មាន៖
សាខាកាកបាទក្រហមកម្ពុជាខេត្ត មាន ៖ កង់អគ្គិសនី ១គ្រឿង .ស័ង្កសី ២០សន្លឹក .និងថវិកា ១០០,០០០រៀល
ក្នុងនោះផងដែរអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមមាន ៖ អង្ករ ២៥គីឡូក្រាម .មុង ១ .ភួយ ១ .ក្រម៉ា ១ .សារុង ១ .មី ១កេះ .ត្រីខ ១០កំប៉ុង ,ទឹកត្រី ១យួរ និងឃីតធំ ១.ដោយឡែកអាជ្ញាធរឃុំភ្នំក្រាំងដីមាសបានជួយបន្ថែម. ទឹកដោះគោ ១កំប៉ុង .និង សម្លៀកបំពាក់របស់ម្ដាយ ឪពុកនិងកូនៗផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *