សមត្ថកិច្ចនគរបាលស្រុកក្រគរបានធ្វើការឃាត់ខ្លួនថៅកែជនជាតិវៀតណាមម្នាក់ដែលប្រើអំពើហិង្សាកាប់ទៅលើកម្មកជនជាតិវៀតណាមដូចគ្នាបណ្តាលអោយរងរបួសធ្ងន់

ខេត្តពោធិសាត់: សមត្ថកិច្ចនគបាលស្រុកក្រគរ នៃខេត្តពោធិសាត់បានឃាត់ខ្កួន ថៅកែជនជាតិវៀតណាមម្នាក់ ក្រោយបង្កហឹង្សាដោយចេតនា កាប់ទៅលើកម្មររបស់ខ្លួន ដែលជាជនជាតិវៀតណាមដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្ថិតនៅភូមិទី ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើយោងតាមកំណត់ហេតុបំភ្លឺ និងកំណត់ហេតុបណ្ដឹង របស់ឈ្មោះ ឡេ យ៊ាំប៉ាវ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិទី ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ឡេ យ៊ាំងហុង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ.ឃុំ.ស្រុក ខេត្ត ជាមួយគ្នា បានឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨និង៣០នាទី ខ្លួនបានអង្គុយនៅផ្ទះដែលមានចម្ងាយ ប្រហែល៣០ម៉ែត្រពីផ្ទះង្វៀង យ៊ាំងកាំ ហើយផ្ទះនោះកំពុងមានកម្មវិធីផឹកស៊ី មានគ្នាច្រើននាក់ ចំពោះកូនរបស់ខ្លួនដែលត្រូវជាកម្មកររបស់ឈ្មោះ ង្វៀងយ៊ាំងកាំ កំពុងអង្គុយស្រាវក្រសួរម៉ង ពេលនោះស្រាប់តែឃើញ ឈ្មោះ ង្វៀង យ៊ាំងកាំ បានយកកាំបិតសាំម៉ូរ៉ៃ ទៅកាប់កូនប្រុសរបស់ខ្លួន ឈ្មោះ ឡេ យ៉ាំងហុង ចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ពេលវាកាប់កូនរបស់ខ្លួន ហើយឈ្មោះ ឡេយ៉ាំងកាំ បានយកកាំបិតទៅលាក់ ហើយអង្គុយផឹកស៉ីធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង បន្ទាប់មកទើបខ្លួនបានរាយការណ៍ជូនលោកមេភូមិ ក្រោយមកក៏ឃើញសមត្ថកិច្ច ចុះអន្តរាគមន៍និងធ្វើការឃាត់ខ្លួន ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍ និងពិនិត្យទីតាំងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៊ាំងកាំ ភេទប្រុស អាយុ៥០ឆ្នាំជនជាតិវៀតណាម មានទីលំនៅក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីសួរចម្លើយ តែជនសង្ស័យឈ្មោះ ង្វៀង យ៊ាំងកាំ មិនព្រមសារភាពទទួលកំហុសឡើយ ។

លោកអធិការនគបាលស្រុកកនរគបានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ កសាងឯកសារបញ្ជូនបន្តទៅជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ើម្បីចាត់ការបន្តតាមនីតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *