គណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាបន្តចុះជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សាសនិកឥស្លាមខេត្តសៀមរាប

សៀមរាប÷ កាលពីរសៀលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះ សំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិកបក្សជាសាសនិកឥស្លាមនៅខេត្តសៀមរាប ហើយការសំណេះសំណាលនេះដែរធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបដោយមានការចូលរួមពីឯកឧត្តម សមាជិកអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងលោក លោកស្រី សមាជិកថ្នាក់កណ្ដាលនៃគណៈចលនា សាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកាគណៈចលនា សាសនិកឥស្លាមកម្ពុជា ខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។ ឯកឧត្តម អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថា ទោះបីស្ថិតក្នុងកាលៈទេសៈដែលមានការអូសទាញខាងស្មារតី និងសម្ភារៈយ៉ាងណាក៏ដោយ កត្តាចម្បងដែលធ្វើឱ្យបងប្អូនសាសនិកឥស្លាមមានភក្ដីភាព ចំពោះគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សមួយនេះ បានរំដោះពួកយើងចេញពីរបបយង់ឃ្នង របបប្រល័យពូជសាសន៍ប៉ុលពត មិនឱ្យវិលត្រឡប់មកវិញសារជាថ្មីម្ដងទៀត ហើយមានការបើកទូលាយអំពីជំនឿសាសនា ការផ្តល់សិទ្ធិសេរីភាព និងភាពស្មើភាពគ្នាក្នុង សង្គម និងការយកចិត្តទុកដាក់ផ្តល់គោលនយោបាយ លើកទឹកចិត្តសហគមន៍ឥស្លាមយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដែលនេះពិតជាមោទនភាពរបស់បងប្អូនខ្មែរឥស្លាម បានកើតនៅលើទឹកដីកម្ពុជាដ៏បវរនេះ។ ឯកឧត្តម អែល សៀត បានបន្តថា ដោយឈរលើទស្សនៈ និងគោលជំហរបម្រើគណបក្ស បម្រើប្រជាជន និងមាតុភូមិ ក្រៅពីអំពើល្អរបស់ខ្លួនក្នុងការងារដើម្បីនិរន្តភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីភាពសុខសាន្ត និងសំបុររុងរឿងទៅថ្ងៃអនាគតរបស់ប្រជាជនយើង គណៈចលនាសាសនិកឥស្លាមបាននិងកំពុងខិតខំពង្រឹងពង្រីកអូសទាញយកសំឡេងឆ្នោតគាំទ្របេក្ខជនតំណាងរាស្ត្ររបស់គណ បក្សប្រជាជនកម្ពុជា ពីបងប្អូនសាសនិកឥស្លាម ដោយចូលរួមសហការជាមួយ និងគណបក្សមូលដ្ឋានយ៉ាងសកម្មផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ក៍បានក្រើនរំលឹកដល់សាសនិកឥស្លាម ឲ្យជ្រាបអំពីគុណូបការៈទៅចំពោះថ្នាក់ដឹកនាំដែលមានសម្តេចតេជោ និងឥស្សរជនកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលពួកគាត់បានយកសាច់ស្រស់ ឈាមស្រស់មកជួយពួកយើង រំដោះពួកយើង ផ្តល់នូវសិទ្ធិសេរីភាពដល់ពួកយើង អនុញាតឲ្យពួកយើងប្រតិបត្តិសាសនាដោយគ្មានការរឹតត្បិត និងបានផ្ដល់នូវកិត្តិយសមុខមាត់ដល់ពួកយើងតាមរយៈការផ្តល់គោលនយោបាយដល់គ្រូបង្រៀនសាសនារាប់ពាន់នាក់ ឲ្យបានចូលក្របខ័ណ្ឌ និងក្របខ័ណ្ឌមន្ត្រីរាជការរាប់រយនាក់ចាប់តាំងពីថ្នាក់តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានអភិបាលរងខេត្ត-ក្រុង-ស្រុកជាច្រើនរយនាក់ផងដែរ។ ហេតុដូច្នេះហើយ ពួកយើងទាំងអស់គ្នា សូមប្តេជ្ញាចិត្តថែរក្សាកេរដំណែលសន្តិភាពមួយនេះ មិនឲ្យបាត់បង់ជាដាច់ខាត ទោះបីជាក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម រ៉ូហ្វី អូស្មាន បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតមានរួចហើយ និងកំពុងកើតមាននៅទូទាំងប្រទេស និងបានអះអាងថា សមិទ្ធផលទាំងនេះកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។ ឯកឧត្តម បញ្ជាក់បន្ថែមថាគណបក្សប្រជាជនគឺជាគណបក្សដែលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ និងចេះយោគយល់អធ្យាស្រ័យគ្នាចំពោះអ្នកណាដែលអាចយោគយល់បានហើយដែលចេះមានការភ្ញាក់រលឹក គឺគណបក្សប្រជាជនកម្ពុជា និងឲអធ្យាស្រ័យឱ្យជានិច្ច ព្រោះគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីជាតិ និងប្រជាជន។ ជាមួយគ្នានោះដែរ ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានអំពាវនាវឱ្យបងប្អូនសាសនិកឥស្លាមទាំងអស់ដែលមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

យោងតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា មានឈ្មោះបោះឆ្នោត ៦១៨៨៣៥នាក់ ១៥២១ការិយាល័យ ចំនួនគណបក្សនយោបាយ មានក្នុងខេត្តចំនួន១៤គណបក្ស ដែលមានឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *