សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក។ នៅក្នុងនោះដែរ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនផងដែរដល់វត្តផងដែរ ។ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាទីប្រឹក្សាសម្ដេចសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានមានសង្ឃដីកាឱ្យដឹងថា៖ ទេសចរណ៍វត្តអារាមជានៅតែជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបន្តថា កត្តាដែលភ្ញៀវចូលចិត្តមកទស្សនាក្នុងវត្តនេះ គឺដោយសារបរិយាកាស សោភ័ណភាព និងបរិស្ថានស្អាត វត្តមានផ្ទាំងគំនូរ និងផ្ទាំងចម្លាក់ ដែលពាក់ព័ន្ឋទៅនឹងពុទ្ឋប្បវត្តិ ប្រកបទៅដោយក្បូរក្បាច់រចនារស់រវើក ព្រមទាំងបរិវេណវត្តមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលកើតឡើងដោយសារបានការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយគាំពារនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ចៀសវាងជនខិលខូចចូលមករំខានដល់អ្នកទេសចរណ៍ ។ ក្រោយពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ភ្ញៀវទេសចរណ៍ទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើងផងដែរ។ ខណៈបច្ចុប្បន្ននេះគឺមានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបញ្ជាក់បន្ថែមទៀតថានៅវត្តស្វាយរមៀតជាទូទៅគឺមានភ្ញៀវទេសចរណ៍បរទេសមកទស្សនាជាហូរហែរគឺមិនដែលដាច់ទេភ្ញៀវទេសចរណ៍បរទេសមកទស្សនាវត្តស្វាយរមៀតនោះទេ។ ហើយចំពោះភ្ញៀវទេសចរណ៍បរទេសទាំងនោះ ពួកគាត់តែងតែចូលថ្វាយបង្គំនិមន្តព្រះសង្ឃឱ្យប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរដែលកត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យទេសចរណ៍វត្តអារាមកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ សូមបញ្ជាក់ថា វត្តបារាយមហនទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង អមដោយបាយណ៍ទឹកថ្លា គួរជាទីគយគន់ ហើយ អ្នកទេសចរបានកោតសរសើរចំពោះការរៀបចំបរិស្ថាននៅទីនោះ ដែលធ្វើឱ្យមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់ផងដែរ៕
Related Posts
អាជ្ញាធរខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង១៣ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចូលរួមសហការចុះបញ្ជី មានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៥
ពោធិសាត់: លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការអំពាវនាវទៅដល់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ទាំង១៣ភូមិក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចូលរួមសហការជាមួយក្រុមបច្ចេកទេសទី៥ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៥។ លោកចេង ឡៃ…
ដីកសិកម្មនិងដីលំនៅឋានរបស់ប្រជាពលរដ្ឋភូមិព្រៃអណ្តូងឃុំព្រងិល ស្រុកភ្នំក្រវាញ ត្រូវបានប្រជុំផ្សព្វផ្សាយប្រកាស់កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១សីហា២០២៣នេះដីសម្រាប់កសិកម្ម និង ដីលំនៅឋាន របស់ប្រជាពលរដ្ឋ.នៅក្នុងភូមិ ព្រៃអណ្តូងជាភូមិចុងក្រោយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិសាត់ ដែលមានផ្ទៃដីប្រមាណ ១៦០០ហិកតា ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានអញ្ជើញប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនិងអ្នកពាក់ព័ន្ធជិត២០០នាក់ចូលរួមប្រជុំផ្សព្វផ្សាយ ប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ វត្តបក្សីចាំក្រុង ហៅវត្តភ្នំបាក់ត្រា។ លោក ឱន…
សិស្សានុសិស្ស១០០នាក់នៅក្នុងសាលាបឋមសិក្សានិងមតេយ្យសិក្សាក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀបានទទួលអំណោយ មនុស្សធម៍ពីក្រុមចលនាយុវជនកម្ពុជា១៥៧សាខាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក គូ ដារា អនុប្រធានព្រមទាំង ក្រុមការងារ ចលនាយុវជនកម្ពុជា១៥៧ រួមនិងអាជ្ញាធរ មូលដ្ឋានស្រុក ឃុំ ភូមិ បាននាំយកអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនទៀត ចែកជូនសិស្សានុសិស្សចំនួន១០០នាក់ នៅក្នុងសាលាបឋមសិក្សានិងមតេយ្យសាលាល្រពើពុលដែលស្ថិតក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាសស្រុករលាប្អខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២ខែកញ្ញា…