អាវុធហ្ថតខេត្តសហការបង្ក្រាបទីតាំងរក្សាទុកឈើ និងដឹកជញ្ជូនឈើខុសច្បាប់នៅស្រុកជីក្រែង

សៀមរាប: ទីតាំងរក្សាទុកនិងដឹកជញ្ជូនឈើខុសច្បាប់មួយកន្លែងត្រូវបង្ក្រាបដោយកម្លាំងកងរាជអាវុធហ្ថតស្រុកជីក្រែងខេត្តសៀមរាបសហការជាមួយសង្កាត់រដ្ឋបាលព្រៃព្រៃឈើស្រុកជីក្រែង ដកហូតបានឈើត្រាចចំនួន ៧.៤០២ម៉ែត្រគូប យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣។
ម្ចាស់ឈ្មោះ ដន ឌី ភេទប្រុស អាយុ ៤០ឆ្នាំ ជាម្ចាស់ទីតាំងរក្សាទុកនិងដឹកជញ្ជូនឈើខុសច្បាប់ ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ដោយគ្មានច្បាប់អនុញ្ញាតិ។
ជាប្រភេទឈើ ( ត្រាច ) ក្តា និង គ្រឿង ចំនួន ១៨៥សន្លឹក ស្មើរ ៧.៤០២ ម៉ែតគូប
វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដើម្បីអនុវត្តន៍នីតិវិធីបន្ត។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *