រដ្ឋាភិបាលអោយបិទល្បែងស៊ីសងតាមអនឡាញ,តែល្បែងឆ្នោតឡូតូលាភមហាសម្បត្តិកំពុងរីកដុះដាលដល់ទីជនបទ

ភ្នំពេញ ៖ ល្បែងអនឡាញកំពុងកើតមានវាយលុកស្ទើរគ្រប់ច្រកល្ហកទីជនបទក្នុងប្រទេសកម្ពុជាដោយ សារតែវាបានក្លាយជាល្បែងស្របច្បាប់។ នោះគឺដោយ សារអភិបាលខេត្ត គ្រប់ខេត្តសម្រេចឲ្យល្បែងស៊ីសងតាមអនឡាញ ក្លាយជាល្បែងស្របច្បាប់អស់ទៅ ហើយ។ បែបនេះគឺបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គ្មានប្រសិទ្ធិភាពទេ សូម្បីតែប៉ុនចុងក្រចកចំពោះអស់លោក អភិបាលនៃគណៈអភិបាលខេត្ដនានាក្រោមឥទ្ធិពលនៃថៅកែឆ្នោតឡូតូ។
ជាក់ស្តែងនៅខេត្តឧត្តរមានជ័យ វិធានការនិងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ ចំពោះការបិទល្បែងស៊ីសងតាមអនឡាញ ប្រភេទ មាន់ជល់ និងឡូតូ រហូតមកដល់ពេលនេះល្បែងស៊ីសង ឡូតូ និងមាន់ជល់ បានមកដល់ជណ្ដើរផ្ទះអ្នកភូមិ ក្រោយពេលចៅហ្វាយខេត្ដឧត្ដរមានជ័យបានចុះហត្ថលេខាផ្ដល់សិទ្ធិ ដល់ក្រុមហ៊ុនលាភមហាសម្បត្ដិឡូតូ កាលពីថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៣ ។ គេមិនដឹងថា តើការចុះហត្ថលេខាផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឆ្នោតទាំងនេះស្របទៅនឹងបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែរឬយ៉ាងណានោះទេ?
ប្រសាសន៍សម្ដេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា វាមិនមែនជាប្រភពនៃកំណើនសេដ្ឋកិច្ចនោះទេ ក៏ ប៉ុន្តែវាបណ្ដាលអោយមនុស្សជាច្រើនត្រូវខូចខាត លក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែង រាល់ទីតាំងល្បែងតាមរោងគុយទាវ តៀមកាហ្វេ ក៏ចាំបាច់ត្រូវបិទមិនអោយប្រកបរបររកស៊ីតទៅទៀត មិនបាច់មករំខានដល់នាយករដ្ឋមន្រ្ដី ឬក៏រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តទៅទៀតទេ តើច្រវ៉ាចិញ្ចឹមឆ្ដោ ឬុក៏យ៉ាងណា?។

បច្ចុប្បន្នគេសង្កេតឃើញថា ល្បែងស៊ីសងតាមអនឡាញ កំពុងតែកើតមានពេញភូមិរហូតដល់ទីជនបទ នៅតាមបណ្ដាឃុំ ស្រុក នៅទូទាំងប្រទេស ។ ជាពិសេសសូម្បីតែនៅទីជនបទរហូតដល់ខេត្តឧត្តរមានជ័យក៏កំពុងមាន ការរីកចម្រើនខ្លាំងចំពោះបញ្ហាល្បែងឆ្នោតឡូតូនេះដែរ។ មិនដឹងថា លោកប៉ែន កុសល្យ ចៅហ្វាយខេត្ដឧត្ដរមាន ជ័យ លោកយល់ឃើញយ៉ាងណានោះទេ តើលោកបម្រើពលរដ្ឋជាសំខាន់ ឬក៏រកផលប្រយោជន៍ អោយក្រុមហ៊ុនល្បែងអនឡាញជាធំ?។ ជុំវិញករណីខាងលើ អកនកព័ត៌មាន នៅមិនទាន់ស្វែងរកសុំការបំភ្លឺពីអ្នកនាំពាក្យសាលាខេត្ដឧត្ដរមានជ័យ ក៏ដូចជាអភិបាលខេត្ដនៅឡើយ។ ចំណែកលោក ហ៊ួត សុធី ស្នងការខេត្ដឧត្ដរមានជ័យ បានអោយអោយអ្នកព័ត៌មានដឹងថា ល្បែងឡូតូគេមានច្បាប់ មិនអាចបង្ក្រាបបានទេ តែបើមានបទល្មើស លោកត្រូវតែបង្ក្រាប ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *