របួសស្រាល១១នាក់អ្នកបើកបររថយន្តងងុយដេកបើកធ្លាក់ពីផ្លូវ

កែប៖ មានហេតុការករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ វេលាម៉ោង ១២និង៣០នាទី លើកំណាត់ផ្លូវជាតិ លេខ៣៣ ចំណុចទល់មុខសាកលវិទ្យាល័យ តេជោ ហ៊ុន សែន ចំការដូង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១.២២ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
សមត្ថកិច្ចឲ្យដឹងថា រថយន្ដបើកធ្លាក់ផ្លូវម៉ាក តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC.3606 បើកបរដោយឈ្មោះ ម៉ីន អាស៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មូលហេតុអ្នកបើកបររថយន្តងងុយដេក(របួសស្រាល) រួមដំណើរដោយៈ១.ឈ្មោះ សារី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករបួសស្រាល)។
២.ឈ្មោះ សាតាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរកសិករ (របួសធ្ងន់)
៣.ឈ្មោះ និច សូឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំមុខរបរសិស្ស (របួស ធ្ងន់)៤.ឈ្មោះ ហាហ្វីស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)៥.ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)៦.ឈ្មោះ ហូ ស៊ីត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (របួសស្រាល)៧.ឈ្មោះ ស ហ្វីយ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ(របួសស្រាល)៨.មៃ រ៉ា អាយុ ១ ខួប ទារក ស្រី (របួសធ្ងន់)
៩.ឈ្មោះ អូម៉ារក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (របួសធ្ងន់)
១០. ឈ្មោះ ម៉ូសើត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)
១១.ឈ្មោះ បូរីរ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (ស្លាប់) ទាំង ១១ នាក់ ខាងលើរស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
ចំណែកអ្នកបើកបររថយន្ត នគរ បាលចរាចរណ៍យើង បានហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងកែប ។ចំណែកអ្នករបួសជាច្រើននាក់នោះ ត្រូវបានរថយន្តអធិការនគរបាលក្រុងកែប ដឹកបញ្ជូនទៅមន្ទីរពេទ្យ ខេត្តកែប ហើយវត្ថុតាងរថយន្តមួយគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *