ឃាត់ខ្លួនជនសង្ស័យ ពីបទលួចមានស្ថានទម្ងន់ទោស នៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យកម្លាំងជំនាញ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ចុះឃាត់ខ្លួនជនសង្ស័យ ពីបទលួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នៅថ្ងៃពុធទី០៧ ខែមិថុនា ឆ្នាំ២០២៣
លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ ខេត្ត បានដឹកនាំកម្លាំងជំនាញសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅចំណុចតាមផ្លូវលេខ៧៦B ស្ថិតនៅក្នុងភូមិថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជនសង្ស័យ ឈ្មោះ ខេង ចាន់ដារា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សម្ភារៈ ដកហូតរួមមាន៖
ម៉ូតូម៉ាកដ្រីមឆ្នាំ១៩៩៧ ព៏ណទុំព្រីង ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានប្រគល់ឱ្យ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីបន្ត។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *