ចុចស៊ីផ្លេឡាន ផ្លូវចង្អៀតមន្រ្តីប៉ូលីស ម្នាក់បានយកដំបងវាយក្បាល អោយរងរបួសជាទម្ងន់

តាកែវ : គ្រាន់តែរឿងស៊ីផ្លេឡានអោយ អែបបន្តិចព្រោះផ្លូវចង្អៀតមន្រ្តីប៉ូលី សម្នាក់បានយកដំបងវាយក្បាល បុរស ម្នាក់បណ្តាលអោយរងរបួសជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅ ចំណុចស្ពានមេម៉ាយស្ពាយនៅភូមិទួល ស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៩ នឹង ៣០ នាទី ។ជនរងគ្រោះបានអោយដឹងថា ពេលដែលគាត់ជិះរថយន្ដដល់ចំណុច កើតហេតុខាងលើរូបគាត់បានស៊ីផ្លេរសុំ ផ្លូវព្រោះចង្អៀតទើបស៊ីផ្លេរ២លើក ដើម្បីអោយឡានខាងមុខអែបគៀនបន្តិច ពេលនោះស្រាប់តែមាននារីម្នាក់ដែល ត្រូវជាសង្សាររបស់ឈ្មោះ អ៊ូន ឆាន់ និង ឈ្មោះ អ៊ូន ឆាន់ បានស្ទុះមកជេប្រមា ថមកលើរូបគាត់ ក្រោយមក ឈ្មោះអ៊ូន ឆាន់ ក៏បានយកដំបងវាយមកលើគាត់ ចំនួន៣ដំបងបណ្តាលអោយរងរបួស ក្បាលជាទម្ងន់ ហើយឈ្មោះ អ៊ូន ឆាន់ក៏ ដឹកសង្សាររបស់គាត់រត់បាត់ទៅដែលបន្សល់ទុក្ខនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ 1 X 3341 និងមានកាត នគរបាលជាតិមួយ សន្លឹក។ ពាក់ព័ន្ធនឹងករណ៍នេះដែរខាង ព័ត៌មានយើងមិនបានសុំការបញ្ជាក់ពី លោកអធិការបានទេព្រោះទូរសព្ទលោក ខលមិនចូលទេ។ ពាក់ពន្ធ័និង ករណីនេះជនរងគ្រោះបានសំណូមពរ ដល់ថ្នាក់លើសូមមានវិធានការណ៍និងរក យុត្តិធម៌ដល់រូបគាត់ផង។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *