លោកវង្ស ឌីណានៅតែបន្តចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជានៅក្នុងសង្កាត់ផ្សារឆ្នាំង

ខេត្តកំពងឆ្នាំង៖ នៅថ្ងៃទី១៩កក្កដា២០២៣នេះលោក.វង្សឌីណាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានសង្កាត់ផ្សារឆ្នាំងបានដឹកនាំក្រុមការងារនៅតែបន្តចុះណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ខានអោយយល់និងចេះគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងមានគ្នាសរុបចំនួន១០០នាក់។ លោក.វង្សឌីណា.អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ផ្សារឆ្នាំងបានជួបជាមួយបងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនសង្កាត់ផ្សារឆ្នាំងបានធ្វើការណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវដោយលោកវានមានប្រសាសន៍ថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូនទាំងអស់មានសារៈសំខាន់និងមានតម្លៃខ្លាំងណាស់សំរាប់ការជ្រើសរើសមេដឹកនាំដើម្បីការពារសន្តិភាពនិងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់បន្ថែមទៀត។ លោក.វង្សឌីណា.បានក្រើនរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល…

ហាងលក់ម៉ូតូ មុខផ្សារលើធំថ្មីខេត្តសៀមរាប បានរំលោភយកចំណីផ្លូវ ដាក់ម៉ូតូតាំងលក់យ៉ាងរំភើយ ជារៀងរាល់ថ្ងៃ

សៀមរាប÷ ពលរដ្ឋបានលើកឡើងថា មានហាងលក់ម៉ូតូ មួយកន្លែងមុខផ្សារលើធំថ្មីខេត្តសៀមរាប បានរំលោភយកចំណីផ្លូវ ដាក់ម៉ូតូតាំងលក់យ៉ាងរំភើយ ជារៀងរាល់ថ្ងៃ បើអាជ្ញាធរ និង ប៉ូលិសសណ្តាប់ធ្នាប់ មិនចុះហាមឃាត់ទេ ថ្ងៃក្រោយនិងមាន អ្នកបំពានយកចំណីផ្លូវសាធារណៈ មកប្រើប្រាស់ផ្ទាល់ខ្លួនកាន់តែច្រើនថែមទៀតជាក់ជាមិនខាន។ពលរដ្ឋលើកជាសំណួរថា ចំពោះករណីរំលោភយកចំណីផ្លូវដាក់តាំងម៉ូតូលក់ជារៀងរាល់ថ្ងៃនេះ តើអាជ្ញាធរនិងមានចំណាត់ការយ៉ាងណា? តើមន្ត្រីសណ្តាប់ធ្នាប់មានវិធានការយ៉ាងណា ចំពោះម្ចាស់ទីតាំងបំពានចំណីផ្លូវ?ខេត្តសៀមរាបក្រោយផ្លូវ៣៨ខ្សែដាក់អោយប្រើប្រាស់រួចមក គេសង្កេតឃើញមានអ្នករំលោភយកចំណីផ្លូវ ដាត់តាំងលក់របស់របរផ្សេងៗជាច្រើនកន្លែង។ពលរដ្ឋសង្ឃឹមថា…

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីឃា.តកម្ម ចាក់ស.ម្លាប់កូនបំណុល

ខេត្តតាកែវ ៖នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៣ ករណីឃាតកម្មចាក់សម្លាប់រវាងកូនបំណុល  នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ  ក្រោយពីកើតហេតុកាលពីយប់ថ្ងៃទី…

“ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់មាតុភូមិកម្ពុជាយើងហើយ

​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាហើយ ដោយបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។ បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ…

តុលាការខេត្តកំពត សម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៩នាក់ ករណីបោកលុយពលរដ្ឋជិត ៤០លានដុល្លារ

ខេត្តកំពត៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឲ្យទិញដីឡូតិ៍របស់ខ្លួន។សូមរំលឹកថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចំនួន ២,៤៦១នាក់…

បុរសម្នាក់បាញ់សម្លាប់អ្នកគ្រូបង្រៀន និង របួស២នាក់ រួចបាញ់ខ្លួនឯង

ព័ត៌មានបថម៖ ក្រោមឥទ្ធិពលគ្រឿងញៀន បុរសម្នាក់បានប្រើកាំភ្លើងអាកាបាញ់សម្លាប់អ្នកគ្រូបង្រៀនម្នាក់ត្រូវជាបងប្អូនជីដូនមួយ និងរបួសបងប្អូនខ្លួនឯង២នាក់ទៀត រួចបាញ់ខ្លួនឯងបណ្តាលឲ្យរបួស នៅជិតផ្សារតានី ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី ២៧​ឃេមេសាឆ្នាំ២០២៣នេះ។ សមត្ថកិច្ចមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីហេតុការណ៍បាញ់ប្រហារនេះនៅឡើយ។ បើតាមប្រភពអ្នកជិតខាងបានឲ្យដឹងថា បុរសបែកថ្នាំញៀនបាញ់ប្រហារសាច់ញាតិខ្លួនឯងនោះ ឈ្មោះ ចែម ហើយកាំភ្លើងដែលបាញ់ប្រហារនោះជារបស់ឧពុកបង្កើត ជាមន្រ្តីសាលាស្រុកអង្គរជ័យ។

ជនបរទេសម្នាក់ស្លាប់ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ មានករណីជនបរទេសម្នាក់បានស្លាប់ នៅក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣។ សមត្ថកិច្ចបាន ឱ្យដឹងថា ​ប្រជាពលរដ្ឋបានរាយការណ៍មកថា​ មាន​ជន​បរទេស​ម្នាក់​បាន​ស្លាប់​នៅចំនុច​ លំនៅ​ដ្ឋានមួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ស្ពាន​ជ្រាវ​ ​សង្កាត់​សៀមរាប​​ ក្រុងសៀមរាប ខេត្ត​សៀមរាប​។ សមត្ថកិច្ចបន្តថា ភ្លាមៗ​នោះជំនាញបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ថាពិតជាមានបុរសម្នាក់ ដែលមានឈ្មោះ​ COLLINS…

គោយន្ត​កន្ត្រៃ​ រាប់រយគ្រឿងសម្រុក​ដឹកជញ្ជូន​ឈើ​ ចេញពីព្រៃ​ឡង់ ចូលលក់ឲ្យ ​ក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក

 តាមដានព័ត៌មាន @srpostnews ក្នុងTelegram គោយន្ត​កន្ត្រៃ​ រាប់រយគ្រឿងសម្រុក​ដឹកជញ្ជូន​ឈើ​ ចេញពីព្រៃ​ឡង់ ចូលលក់ឲ្យ ​ក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក មានការលើកឡើងថាគោយន្ត​កន្ត្រៃ​ រាប់រយគ្រឿង សម្រុកចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចូល​ទៅ​ដឹកឈើ​លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​ ​កម្មភាព កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល…

សិក្ខាសាលា ស្តីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន» ដល់អ្នកសារព័ត៌មាន

ខេត្តសៀមរាប៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបើក សិក្ខាសាលា ស្តីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន» ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប…

វាំងននខ្មៅ នៅពីក្រោយការចូលហ៊ុំពទ្ធ័យកដីគេ ជិត ១០ហិកតា របស់ជំទាវលី អ៊ុំអេង ត្រូវបានលាតត្រដាងក្រោយអ្នកភូមិលើកគ្នាមកផ្តល់បទសម្ភាសន៍

សៀមរាប៖ម្តងនេះមិនខុសពីដាំទឹកក្តៅចាក់ស្រោចខ្លួន ឯងនោះឡើុយ ត្បិតវាំងននខ្មៅ នៅពីក្រោយការចូលទៅហ៊ុំពទ្ធ័យកដីគេចំនួនពីរម្ចាស់ជិត១០ហិកតារបស់ជំទាវលី អ៊ុំអេង ត្រូវអ្នកភូមិ បងអាក្រាតថា ជំទាវរូបនេះពិតជាថោកទាបណាស់ ក្លែងឯកសារ ចូលទៅរំលោភបំពានយកដីរបស់គេទាំងកំរោល។ការបកអាក្រាតរបស់ក្រុមអ្នកភូមិ ទៅលើជំទាវលី អ៊ុំអេង តាមរយះផ្តល់បទសម្ភាសន៍នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី បន្ទាប់ពីជំទាវលី អ៊ុំអេង ប្រាប់ទៅសារ…