នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើU22 របស់កម្ពុជាមិនឆ្លងវគ្គចែកពូល

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើក្រុមជម្រើសជាតិអាយុក្រោម២២ (U22) របស់កម្ពុជា មិនអាចឆ្លងវគ្គចែកពូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។ពីរប្រកួតដំបូង កម្ពុជា ឈ្នះមួយប្រកួត ស្មើមួយប្រកួត មាន ៤ពិន្ទុក្នុងដៃ បន្តឈរកំពូលតារាងក្នុងពូលអេ។ ទោះយ៉ាងណាកម្ពុជា ត្រូវការឈ្នះ ក្នុងជំនួបជាមួយ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដើម្បីធានាអាចឆ្លងផុតវគ្គចែកពូល…

“ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់មាតុភូមិកម្ពុជាយើងហើយ

​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាហើយ ដោយបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។ បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ…