ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

សៀមរាប៖ នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្រោមអធិបតីភាព ឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងឯកឧត្តម…

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតី ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨មេសានៅខេត្តពោធិ៍សាត់

ខេត្តពោធិសាត់: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ទិវាពិភពលោកដើម្បីសុវត្ថិភាពនិង សុខភាពការងារ២៨មេសា ក្រោមប្រធានបទ «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ» នាថ្ងៃទី២ខែឧសភាឆ្នាំ២០២៤នៅទីតាំងក្រុមហ៊ុនថូភេក អេឡិចទ្រិកឯ.ក ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…

សមត្ថកិច្ចចម្រុះចុះពិនិត្យឃើញ ករណីកាប់ព្រៃលិចទឹកតំបន់២ខុសច្បាប់ជាង ៤ ហិចតានៅក្នុងឃុំកោះថ្កូវស្រុកជលគិរី កំពុងស្រាវជ្រាវ រកជនសង្ស័យ ចំណាត់ ការតាមផ្លូវច្បាប់

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរីបានចុះពិនិត្យមើលដីព្រៃ លិចទឹកតំបន់២នៅ ក្នុងភូមិសាស្រ្តភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរីដែលត្រូវបានគេលួចកាប់រានយកធ្វើជាកម្មសិទ្ធិ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារចម្រុះនេះដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជុលគិរីដោយមានការចូលរួមពីមន្ត្រីខណ្ឌជលផលខេត្ត០១នាក់ មន្ត្រី សាលាស្រុក១នាក់,នគរបាលស្រុក ០១នាក់,កងរាជអាវុធហត្ថស្រុក០១នាក់…

ស្នងការនគរបាល ខេត្តពោធិ៍សាត់ រួមជាមួយនឹងក្រុមការងារ បានចុះសាកសួរសុខទុក្ខ អតីតយុទ្ធជន ១៨ គ្រួសារ កំពុងរស់នៅក្នុងភូមិ អភិវឌ្ឍន៍ប៊ុនរ៉ានីហ៊ុនសែនដំណាក់ត្រយឹង

ខេត្តពោធិ៍សាត់៖ លោក ឧត្តមសេនីយ៍ទោ ស ថេង  ស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តពោធិ៍សាត់និងសហការីបានចុះសួរសុខទុក្ខ សំណេះសំណាលអតីតយុវជនចំនួន ១៨ គ្រួសារ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីហ៊ុនសែនដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា…

មេបញ្ជាការតំបន់ប្រតិបត្តការ សឹករងកំពង់ឆ្នាំង នាយទាហានរង ពលទាហាន បានបញ្ចេញរថយន្ត កាណូតគ្រប់ប្រភេទ ដើម្បីត្រៀមលក្ខណៈ ជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង.នាយទាហានរង.ពលទាហានទាំងអស់បានបញ្ចេញរថយន្តកាណូតគ្រប់ប្រភេទ ដែលជាអំណោយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដើម្បីត្រៀមលក្ខណៈ ចេញជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយៗក្នុងខេត្តដែលខ្វះខាតទឹកប្រើប្រាស់គ្រាដែលអាកាស់ធាតុកើនឡើងកម្តៅអូសបណ្លាយពេលយូរ ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះថា ដោយយោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចេញញត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីក ហ្វូណនតេជោ

តាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងតាងនាមឲ្យគណៈស្នងការ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…

អំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋ រងការប៉ះពាល់ដោយ ខ្យល់កន្ត្រាក់នៅស្រុកវាលវែង និងក្រុងពោធិ៍សាត់

ខេត្តពោធិសាត់៖ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាននិងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការខេត្ត នាពេលថ្មីៗនេះ បានចាត់ឲ្យលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមការងារ នាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត…

ដីព្រៃលិចទឹកប្រភេទ ដើមត្រែងនិងកូនឈើតូចៗ នៅក្នុងតំបន់៣ ជាច្រើនកន្លែង ប្រមាណជា៣៦ ហិកតា ត្រូវភ្លើងឆេះ ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគីរីដីព្រៃលិចទឹកនៅក្នុងតំបន់៣ជាច្រើនកន្លែងប្រមាណជា៣៦ ហិកតា ត្រូវភ្លើងឆេះក្នុងឃុំពាមឆ្កោកស្រុកជលគីរី ។ លោក មុតម៉េង អភិបាលរងស្រុកបានអោយដឹងតាមរយៈទូរស័ព្ទនៅរសៀលម៉ោង៤និង៣៤០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយពីទទួលបានព័ត៌មានហើយលោក ដូវគឹមស៊ិន បានអោយលោកដឹកនាំកម្កាំងរបស់គណ:បញ្ជាការឯកភាពស្រុកជលគីរី៨នាក់ការណូត២គ្រឿចុះដល់ចំណុចចំណុចខាងលើកធ្វើការពិនិត្យមើលឃើញថាមានករណីភ្លើងឆេះព្រៃចំណុចក្បាលក្របី៣កន្កែង ដែលស្ថិតក្នុងភូមិក្បាល កាឡង់ ឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។ លោក…

ប្រជាពលរដ្ឋជួបប្រទះខ្វះខាតទឹកសម្រាប់ប្រើប្រាស់នៅក្នុងឃុំតាលោចំនួន៧៥៧៦គ្រួសារស្នើសុំឯកឧុត្តមអភិបាលខេត្តពោធិសាត់មេត្តាជួយអន្តរាគមន៍

 ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់ព្រឹកថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ កន្លងទៅបានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីស្វះស្វែងរកវិធីដោះស្រាយអំពីបញ្ហាប្រឈមនិងការខ្វះខាតទឹកប្រើប្រាស់នៅពេលនេះ។  នៅក្នុងការចុះត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងខាងលើនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត បានលើកឡើងចំនួន ៥ចំណុចដូចខាងក្រោម៖ ១-…

ឯកឧត្តម ម៉ក់ សម្បត្តិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបើក សវនកម្មផ្ទៃក្នុង នៅខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្តពោធិសាត់៖ ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង នៅខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនាព្រឹកថ្ងៃ៣០ខែមេសាឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ លោកអភិបាលរង ខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង ស្រុក ស្នងការរងនករបាលខេត្ត អធិការនគរបាលស្រុក…