សៀមរាប៖ នាល្ងាចថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៤នេះថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំពិធីស្រាយបួសខែរ៉ម៉ាឌនប្រចាំឆ្នាំ២០២៤ដែលរៀបចំធ្វើនៅក្នុងភោជនីយដ្ឋានខ្មែរឥស្លាមស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអ៊ីមាំខេត្ត ក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប រួមនិងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលបានមកពីបណ្តាវិហ៊ារស៊ូរ៉ាវនានាក្នុងខេត្តសៀមរាបចំនួនប្រមាណជិត២០០នាក់ ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៤នាពេលនេះគឺដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ដោយទឹកចិត្តស្រលាញ់រាប់អាននិងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនសាសនិកខ្មែរឥស្លាមនៅតាមសហគមន៍សាសនិកឥស្លាមដោយបានសប្បាយរីករាយធ្វើដំណើរមកពីទីឆ្ងាយៗតាមស្រុកដោយមិនខ្លាចនឿយហត់ព្រោះតែចង់បង្ហាញពីភក្តីភាពនិងការគោរពស្រឡាញ់រាប់អាន ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍លើកឡើងថា “ទោះបីរាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែបងប្អូនសាសនិកឥស្លាម ទាំងក្នុងនិងក្រៅប្រទេស តែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាន នូវគុណបំណាច់មិនអាចកាត់ថ្លៃបាន វីរភាពដ៏អង់អាចក្លាហាន ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិ ចេញពីបាតដៃទទេ គំនរផេះផង់ដោយសារ សង្គ្រាមរាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿន លើគ្រប់វិស័យ ជាពិសេស បានផ្តល់ ជូនបងប្អូនសាសនិកឥស្លាម នូវសិទ្ធិសេរីភាពពេញទី ខាងជំនឿសាសនា និងគោលនយោបាយជាច្រើនឥតគណនា ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផងដែរ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់ថា ខែរ៉ម៉ាឌន សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក។ សម្រាប់ប្រទេសកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែក៏មិនបានហាមឃាត់លើសេរីភាពនៃជំនឿ និងការគោរពប្រណិបត្តិសាសនានោះផងដែរ៕
Related Posts
មនុស្ស៣នាក់ រួមនិងគ្រឿងចក្រ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទឈូសឆាយ រំលោភយកដី បឹងធ្វើជាកម្មសសិទ្ធ
ខេត្តកំពង់ឆ្នាំង៖ មនុស្សចំនួន៣នាក់ រួមជាមួយគ្រឿងចក្រ១គ្រឿងប្រភេទអុិចស្កាវ៉េទ័រ និងរថយន្តដឹកគ្រឿងចក្រ១គ្រឿងទៀតត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាជេស ស្រុកកំពង់ត្រឡាច សហការជាមួយមន្ត្រីជំនាញផ្នែករដ្ឋបាលជលផល ធ្វើការចាប់ឃាត់ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយវាតយកដីបឹងរបស់រដ្ឋមួយកន្លែង ស្ថិតនៅចំណុចបឹងធំ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ លោកនួនរិទ្ធីនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះថា ការណ៍ដែលសមត្ថកិច្ចធ្វើការឃាត់គ្រឿងចក្រ និងមនុស្ស៣នាក់ ខាងលើនេះ គឺដោយសារតែពួកគេបានយកគ្រឿងចក្រទៅឈូសឆាយពង្រីកដីបឹងរបស់រដ្ឋ…
អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹក ជូនប្រជាកសិករ ក្នុងស្រុកបាកាន ដែលអាចនឹងប្រឈមបញ្ហាខ្វះខាតទឹក ស្រូវរដូវប្រាំងអនុវត្តលើសផែនការកំណត់
ពោធិសាត់៖ ក្រោយទទួលបានសំណើជួយអន្តរាគមន៍បន្ទាន់ ទាក់ទងនឹងកង្វះខាតទឹក បង្កបង្កើនផលស្រូវរដូវប្រាំង ចាប់ពីចំណុចអាងបឹងកន្សែង (ចុងប្រឡាយមេ) ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន រហូតដល់ដើមទំនប់ដំណាក់អំពិល, នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ដើម្បីរិះរកវិធានការណ៍ជួយអន្តរាគមន៍…
ក្រុមការងារឯកទេសផលិតផលហាឡាលចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរេសិន(KFC) ក្នុងខេត្តសៀមរាប
សៀមរាប៖ កាលពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប តំណាងអ្នកឧកញ៉ា សុះកំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង ឯកឧត្តម ថន សារ៉ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកឯកទេសហាឡាលកម្ពុជា បានដឹកនាំក្រុមការងារឯកទេសផលិតផលហាឡាល…