សិស្សានុសិស្ស១០០នាក់ និងអ្នកក្រីក្រលោកគ្រូអ្នកគ្រូ២០គ្រួសារ នៅក្នុងភូមិតំណាក់រាជ ឃុំកំពង់ព្រះគគីស្រុកបរិបូរណ៍ បានទទួលអំណោយមនុស្សធម៍ក្រុមចលនាយុវជន កម្ពុជា១៥៧ខេត្តកំពង់ឆ្នាំង បានសហការជាមួយ ក្រុមមូលនិធិជំនួយជនក្រីក្រដោយចិត្តស្មោះ និងក្រុមហ៊ុនMaDaMDa

ខេត្តកំពង់ឆ្នាំង៖ សិស្សានុសិស្ស១០០នាក់និងជនក្រីក្រលោកគ្រូអ្នកគ្រូ២០គ្រួសារនៅក្នុងភូមិតំណាក់រាជឃុំកំពង់ព្រះគគីស្រុកបរិបូរណ៍បានទទួលអំណោយមនុស្សធម៍ក្រុមចលនាយុវជនកម្ពុជា១៥៧ខេត្តកំពង់ឆ្នាំងបានសហការជាមួយក្រុមមូលនិធិជំនួយជនក្រីក្រដោយចិត្តស្មោះនិងក្រុមហ៊ុនMaDaMDa ។

ការចុះធ្វើការចែកអំណោយនេះបានធ្វើឡើងនៅថ្ងៃទី៨មិថុនា២០២៤ សប្តារ៍កន្លងនេះ នៅក្នុងភូមិតំណាក់រាជ ឃុំ កំពង់ព្រះគគី ក្នុងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងដែល ដឹកនាំដោយលោក គូ ដារា ប្រធានប្រតិបត្តក្រុមចលនាយុវជនកម្ពុជា១៥៧សាខាខេត្តកំពង់ឆ្នាំងរួមទាំង សហការីដោយបានសហការជាមួយមូលនិធិជួយជនក្រីក្រដោយចិត្តស្មោះនិងក្រុមហ៊ុនMaDaM Da cosmaitic និងអាជ្ញាធរ មូលដ្ឋានស្រុក. ឃុំ .ភូមិ .បាននាំយកអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនជា ជាគ្រឿងសម្ភារ:សឹក្សា. គ្រឿងឧុបភោគ.បរិភោគសម្ភារ:ប្រើប្រាស់រួមនិងថវិការនាំយកទៅចែកជូនសិស្សានុសិស្សចំនួន១០០នាក់ប្រជាពលរដ្ឋក្រីក្រលោកគ្រូ .អ្នកគ្រូ២០គ្រួសារផងដែរ ។

នៅក្នុងឱកាសនោះលោក គូ ដារា បានលើកឡើងថា អំណោយជាសម្ភារសិក្សា គ្រឿងឧបភោគ បរិភោគរួមនិងថវិការមួយចំនួនដែលបាននាំយកមកចែកជូនដល់ក្មួយៗជាសិស្សានុសិស្សនៅពេលនេះ ដោយមើលឃើញពីស្ថានភាពសិស្សា នុសិស្ស បងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូកំពុងជួបប្រទះនូវការខ្វះខាត ដែលកំពង់សិក្សានិងបំរើការងារនៅទីនេះដែលទឹកទន្លេហ៊ុំពទ្ធ័ ជួបការលំបាក ហើយនៅដាច់ស្រយ៉ាល ទើបរូបលោក និងក្រុមការងារបានកៀរគបងប្អូនក្នុងក្រុម១៥៧សាខាខេត្តនិងបានសហការជាមួយក្រុមមូលនិធិជនក្រីក្រដោយចិត្តស្មោះនិងក្រុមហ៊ុន MaDaM Daដើម្បីទិញសម្ភារទាំងអស់ខាងលើនេះ នាំយកមកចែកជូនប្អូនៗសិស្សានុសិស្ស ដើម្បីជាការរួមចំណែកជួយសម្រាលនូវការខ្វះខាតរបស់ប្អូនៗប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូដែលកំពុងបំរើការងានិងសិស្សានុសិស្សកំពង់សិក្សានៅទីនេះផងដែរ។

លោក គូ ដារា បានពាំនាំការផ្តាំផ្ញើសាកសួសុខទុក្ខលោក កែវសុវណ្ណារ៉ា នាយកប្រតិបត្តក្រុមចលនាយុវជនកម្ពុជា១៥៧ បានធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីឲ្យក្លាយទៅជាសិស្សល្អ និងជាធនធានមនុស្សផ្នែកចំណេះដឹងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិតទៅថ្ងៃមុខគឺមានតែប្អូនៗនេះហើយដែលជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណបម្រើដល់ជាតិមាតុភូមិរបស់យើងនៅពេលអនាគត។

លោក គូដារ៉ា បានបន្តទៀតថា ដើម្បីឈានទៅ សម្រេចគោលដៅរបស់ប្អូនៗ នៅពេលអនាគតប្អូនៗត្រូវតែហាត់ពត់លត់ដំចាប់ពីពេលនេះទៅ ទាំងសីលធម៌រស់នៅប្រកប ដោយសេចក្តីថ្លៃថ្នូរ ត្រូវជៀសឲ្យផុតពីការប្រើប្រាស់នូវសារធាតុញៀន ផ្សេងៗ ទាំងស្រា បារី ពិសេសគ្រឿងញៀនរួមនិងគ្រឿងអបាយមុខផ្សេងៗផងដែរ។

ដោយឡែកក្នុងការរស់នៅប្រចាំថ្ងៃប្អូនៗក្មួយៗត្រូវរស់នៅប្រកបដោយអនាម័យល្អ ដោយរស់នៅស្អាត ហូបស្អាត ពេលចូលសម្រាកត្រូវចងមុងឲ្យបានត្រឹមត្រូវ ព្រោះរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ ហើយទនៅពទ្ធជុំវិញដោយទន្លេសំបូរទៅដោយសត្វមូសខ្លា ដែលវាខាំក្មួយៗវានិងចម្លងជំងឺគ្រុនឈាមមកដល់ក្មួយៗហេតុនេះត្រូវតែនាំគ្នាការពារ និងប្រុងប្រយ័ត្នដោយសម្រាកនៅក្នុងមុងនិងស្លៀកពាក់ខោនិងអាវដៃវែងៗផងដែរ។

អំណោយដែលនាំយកមកចែកជូនដល់ប្អូនៗក្មួយៗសិស្សានុសិស្សចំនួន១០០នាក់ដោយក្នុងម្នាក់ៗទទួលបាសំលៀកបំពាក់១ឈុត.កាតាប១.សឹមីជរ័កិបមួយ.សៀវភៅសរសេរ ៥ក្បាល ប៉ិច៥ដើម ខ្មៅដៃ២ដើម បន្ទាត់១ដើម ជ័លុបខ១ដុំ.និងកាំបិតខួងខ្មៅដៃ១គួលរ័ផាត់ព័ណ១ប្រអប់..នំ១ប្រអប់រួមនិងថវិកា ១៥០០០រៀល។

ដោយឡែកលោកគ្រួអ្នកគ្រួ៣នាក់ ក្នុងមួយៗទទួលបានអង្ក២០គីឡូក្រាម.មី១កេះ.ទឹកត្រី១យួរ. ទឹកស៊ីអ៊ីវ១យួរ. ត្រីខ១យួរសម្ភារសម្រាប់បំរើដល់ផ្ទះបាយ១ឈុត. ការតាប១.នំ១ប្រអប់.និងថវិកា ១០០០០០រៀលផងដែរ។

ប្រជាពលរដ្ឋដែលជួបការលំបាក់១៧គ្រួសារដោយមួយគ្រួសារៗទទួលបាន អង្ក២០គីឡូក្រាម.ម៉ីមួយកេះ.ទឹកត្រីមួយយួរ.ទឹកស៉ីអ៉ីវ១យួរ.ត្រីខកំប៉ុង១យួរ.សម្ភារ:ផ្ទះបាយមួយឈុត.នំមួយប្រអប់.រួមនិងថវិកា ៨០០០០រៀល ។

ក្នុងនោះលោកតាចាស់ជរាដែលគ្មានទីពឹង១នាក់ទទួលបាននំ៥ប្រអប់និងថវិកា ២២០០០០រៀលនិងជូនដល់ប្រជាការពារ សន្តិសុខ អាជ្ញាធមូលដ្ឋាន ៥២០០០០រៀលផងដែរ។

លោកផលសុភាព.អភិបាលរងស្រុកតំណាងអាជ្ញាធមួលដ្ឋានបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សសូមថ្លែងអំគុណដល់ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧និងដៃគូសហការMaDam Daសូមជូនពរដល់ក្រុមការងារនិងសប្បុរសជនទាំងអស់សូមជួបប្រទះតែនៅពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតុឡើង៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *