ខឹងប្រពន្ធមិនដេកជាមួយ បែរជាទៅដេកនៅផ្ទះរបស់បងស្រី ប្ដីខឹងកាប់ទាំងប្រពន្ធនិងបងស្រី

តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពយកកាំបិត កាប់ទៅលើប្រពន្ធ និងយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ដោយសារខឹងប្រពន្ធមិននៅដេកផ្ទះជាមួយ បែបជាទៅដេកជាមួយនិងបងស្រីរបស់ខ្លួនទៅវិញ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅរសៀលថ្ងៃទី ៣ ខែមថុនា ឆ្នា២០២៤នេះ សមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យបញ្ជូនទៅតុលាការហើយដើម្បីកាត់ទោសទៅតាមច្បាប់ ដោយជនសង្ស័យមានឈ្មោះ ភន ភាន់ ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធឈ្មោះ នាង ផល្លា អាយុ៣៦ឆ្នាំ ចំនួន ២កាំបិតរងរបួសធ្ងន់ ហើយបានយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ឈ្មោះ នាង សុគឿន ភេទស្រី ត្រូវដៃរងរបួសស្រាល ។ មកដល់ព្រឹកថ្ងៃទី ៤នេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកពន្ធធរនាគារខេត្តតាកែវហើយ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *