បច្ចុប្បន្នភាព លោក ម៉ូវជា អភិបាល រងស្រុក ជីក្រែងដឹកនាំកម្លាំងពន្លត់ភ្លើងឆេះព្រៃ នៅក្នុងអាងស្តុកទឹកសហគមន៍៧ភូមិ ស្ថិតក្នុងភូមិព្រៃអង្គរថ្មី ឃុំអន្លង់សំណរស្រុកជីក្រែង គិតត្រឹមថ្ងៃព្រហស្បតិ៍

អ៊ុក ផ្លុង សៀមរាប=អាងស្តុកទឹកសហគមន៍៧ភូមិ ស្ថិតនៅក្នុងភូមិព្រៃ អង្គរថ្មី ឃុំ អន្លង់សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ អាងទឹកនេះ មានទំហំប្រមាណជាង ៣០០ ហិចតា ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋចំនួន ៧ភូមិ ស្រោចស្រពដំណាំស្រូវប្រាំង។ ព្រៃឈើដែលជាជម្រកសត្វចម្រុះក្នុងអាងទឹកនេះត្រូវបានភ្លើងឆេះ យ៉ាង សន្ធោសន្ធៅកាល ពីល្ងាចថ្ងៃ អាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ដោយ យថាហេតុ។ អង្កភាពយើងខ្ញុំ សុំធ្វើ បច្ចុប្បន្នភាព ស្ថានភាព ភ្លើងដែលត្រូវបានពន្លត់ ឧបករណ៍ សមាសភាពចូលរួមពន្លត់អគ្គីភ័យ។
ដោយយោងតាមរបាយការណ៍របស់សាលាឃុំ អន្លង់សំណរចេញដោយលោក កង ជឿន ជាមេឃុំ កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ការពន្លត់ភ្លើងឆេះព្រៃអស់ជាច្រើនថ្ងៃ ដែលដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការដោយ លោក ម៉ូវ ជា អភិបាល រងស្រុកជីក្រែង តំណាង ឲ្យលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ។

  • សមាសភាពចូលរួមមាន÷
  • លោក នាយខណ្ឌ,នាយ រងខណ្ឌ រដ្ឋបាលជលផលខេត្តសៀមរាប
    -លោក នាយ ផ្នែករដ្ឋបាលជលផលដំដែក
  • លោក នាយសង្កាត់រដ្ឋបាលជលផលអន្លង់ សំណរ, នាយ សង្កាត់រដ្ឋបាលជលផលក៉ពង់ក្ដី
  • ក្រុមប្រឹក្សាឃុំអន្លង់សំណរ, ប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់សំណរ
  • សហគមន៍នេសាទ,សហគមន៍គ្រប់គ្រងទឹក៧ ភូមិ,មេភូមិ អនុភូមិ និងប្រជាពលរដ្ឋព្រមទាំងមន្ត្រីមកពីការិយាល័យផ្សេងៗជាច្រើននាក់ទៀត។
  • សម្ភារៈពន្លត់មាន
  • ម៉ាស៊ីនបូមទឹក= ២ គ្រឿង
  • គោយន្តដឹកទឹក= ១ គ្រឿង ចំណុះ ២០០០ លីត្រ។
    *ជា លទ្ធផល ពន្លត់ភ្លើង បាន ៩០%៕
Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *