ភ្លៀងផ្គរន្ទះបានបាញ់ចំផ្ទះ ប្រជាពលរដ្ឋបណ្តាលអោយឆេះ អស់ទាំងស្រុងគ្រាដែល ម្ចាស់មិននៅ ទៅធ្វើការបាត់

ខេត្តកំពង់ឆ្នាំង៖ ភ្លៀងផ្គរន្ទះបានបាញ់ចំផ្ទះប្រជាពលរដ្ឋបណ្តាលអោយឆេះអស់ទាំងស្រុង តែម្តងគ្រាដែលម្ចាស់មិននៅទៅធ្វើការបាត់ ។

ហេតុការរន្ទះបាញ់ផ្ទះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង៤និង៤៥រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះរបស់ឈ្មោះ.ឌុំ អាត.ភេទប្រុសអាយុ៤៥ឆ្នាំមានប្រពន្ធឈ្មោះ. ណន ធឿន.អាយុ៤០ឆ្នាំនៅភូមិ តាំងគ្រោះលិច ឃុំ ក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍របស់លោក.ឈួនចាន់ណា. អភិបាលស្រុកសាមគ្គីមានជ័យយបានអោយដឹងនៅថ្ងៃទី៥ខែឧសភា២០២៤នេះ ថានៅមុនពេលកើតហេតុមេឃមានភ្លៀងធ្លាក់មួយមេតូចបានលាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះបានបាញ់ចេញជាភ្លើងបណ្តាលអោយចំផ្ទះរបស់ឈ្មោះខាងលើបណ្តាលឲ្យឆេះផ្ទះមួយខ្នងមានទំហំ៨ម×៩ម ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តា ចាក់បេតុងក្រោម ឆេះផ្ទះនិងសម្ភារៈអស់ទាំងស្រុង ។

នៅក្នុងហេតុការអាកាស់ធាតុដ៍អាក្រក់ខាងលើនេះអ្នកស្រុកដែលនៅជិតៗនោះបានជួយយកបានគោយន្ត១គ្រឿងប៉ុណ្ណោះដែលដាក់នៅក្រោមផ្ទះ  ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ ហើយករណីនេះដោយសារតែម្ចាស់ផ្ទះពុំបាននៅផ្ទះទៅធ្វើការបាត់។

លោក ឈួនចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅវេលាម៉ោង១២និង៦នាទីថ្ងៃទី ៥ ឧសភា២០២៤នេះថា នៅថ្ងៃស្អែកទី៦ឧសភា២០២៤ ខាងអនុសាខាកាកបាទក្រហមស្រុកនិងនាំយកគ្រឿងសម្ភារហូបទៅប្រគល់ជូនដលគ្រួសាររងគ្រោះខាងលើនេះផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *