ទំនាស់ដីធ្លីដ៍រ៉ាំរៃមួយ នៅតែមិនទាន់រកច្រក ដោះស្រាយចេញនៅឡើយ ខណៈដែលដី ២០បណ្ណ័ត្រូវបានមន្ត្រីជំនាញ ចុះមកធ្វើការវាស់វែង និងឃ្លុមទុកដើម្បីធ្វើការដោះស្រាយ

ខេត្តព្រះសីហនុ៖ ទំនាស់ដីធ្លីដ៍រ៉ាំរៃយូយ៉ាណាស់មកហើយនោះនៅតែមិនទាន់រកច្រកដោះស្រាយចេញនៅឡើយខណៈដែលដី២០បណ្ណ័ត្រូវបានមន្ត្រីជំនាញចុះមកធ្វើការវាស់វែងនិងឃ្លុំទុកដើម្បីដោះស្រាយ ។

កាលវេលាម៉ោង៣រសៀលថ្ងៃទី២២មេសា២០២៤កន្លងទៅនេះបងប្អូនប្រជាពលរដ្ឋនៅសហគមន៍អូខ្សាច់ស្ថិតក្នុងភូមិ៣សង្កាត់លេខ១ក្រុងនិងខេត្តព្រះសីហនុមានការភ្ញាក់ផ្អើលខ្លាំងពេលឃើញមានរថយន្តមន្ត្រីសុរិយដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ២គ្រឿងចូលមកធ្វើការវាសវែងដីដោយគ្មានអាជ្ញាធដែនដីភូមិ.សង្កាត់បានដឹងឮនោះឡើយ ។

លោកស្រី លុចទូច តំណាងប្រជាពលរដ្ឋប្រជាពលរដ្ឋសហគមន៍អូខ្សាច់បានអោយដឹងនៅវេលាម៉ោង៦និង១០នាទីថ្ងៃទី២៥មេសា២០២៤នេះថាគាត់បានឃើញមន្ត្រីសុរិយោដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុមួយក្រុមបានជិះរថយន្ត២គ្រឿងចូលមកក្នុងបរិវេណដីហើយធ្វើការវាស់វែងចុចនៅលើដីដែលមានទីតាំងលេខ៨៤ដែលកន្លងមកខាងក្រសួង.ខេត្ត.ក្រុងបានធ្វើការវាស់វែងនិងឃ្លុមទុកដើម្បីរងចាំធ្វើការដោះស្រាយ ។

លោកស្រី.ឡុចទូច.បានអោយដឹងនៅរសៀលថ្ងៃដ៏ដែលនេះផងដែរថាកន្លងទៅខាងលោកស្រីបានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំនគរូបនីយ៍កម្មនិងសំណង់ក្រោយមកក៍មានដីការអមបញ្ជូនមករដ្ឋបាលខេត្តលេខ ១៦៥២ ស្លាស់២៣ ជ.ក.ស. ខេត្តព្រះសីហនុថ្ងៃទី ២៦ តុលា២០២៣មកលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្តផ្អាកផ្តល់បណ្ណ័វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំពោះក្បាលដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២០ប័ណ្ណ ។

លោកស្រី លិចទូច បានអោយដឹងទៀតថាដីចំនួន២០ ប័ណ្ណត្រូវបានផ្អាក់ចុះម៉េចបានជាមានមន្ត្រីសុរិយោដីលើកគ្នាមួយក្រុមចុះលួចមកធ្វើការវាស់វែងដីដោយគ្មានអាជ្ញាធរភូមិសង្កាត់ចូលរួមសោះអញ្ចឹងវាស្មើនិង លបលួចដោយបំពានលើលិខិតខាងលើ ផងដែរ។

ពាក់ពន្ធនិងករណីខាងលើនេះលោកមេភូមិ៣និងលោកចៅសង្កាត់លេខ១ក្រុងនិងខេត្ត ព្រះសីហនុបានអោយដឹងតាមតេឡេក្រាមនៅថ្ងៃទី២២មេសា ២០២៤កន្លងទៅថាលោកទាំងពីរមិនបានដឹងទេបើគេចុះមកធ្វើការវាស់វែងគេជូនដំណឹងមកខាងលោកហើយ។

ដោយឡែកលោក.សេងសុខណាក់.ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុបានអោយដឹងតាមទូរសព្ទ័នៅថ្ងៃទី២២មេសាកន្លងទៅថាលោកបានទទួលព័ត៌មានមានសំណើរវាស់វែងជាប្រពន្ធ័ចុះទៅពិនិត្យទីតាំងដើម្បីកំណត់ព្រុំនិងវិនិឆ័យ ដោយសារភូមិ៣វាសជាលក្ខណះប្រពន្ធ័អញ្ចឹងហើយរាល់សំណើរនិងយើងត្រូវវាស់ទាំងអស់។

លោក សេងសុខណាក់ បានអោយដឹងទៀតថាហើយមានករណីបណ្តឹងយើងក៍បានចាត់ចែងកម្លាំងយើងធ្វើកានៅកន្លែងវិវាទបណ្តឹងលោកបានដឹងហើយពាក់ពន្ធនិងលោកស្រី លិចទូច អញ្ចឹងលោកបានអោយមន្ត្រីវាសវែងទៅកំណត់ទីតាំងដែលលោកស្រីអះអាងថាវិវាទនោះ នៅទីតាំងដីតែម្តង ។

ភាគីលោកស្រី លុចទូច បានធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តនិងមន្ត្រីពាក់ពន្ធខាងលើជួយរកយុត្តិធម៍ជូនលោកស្រីនិងសហគមន៍លោកស្រីផងព្រោះរឿងក្តីក្តាំនេះវាត្រូវបានក្លាយជាជម្ងឺរ៉ាំរៃដែលមិនអាចរកច្រកធ្វើការដោះស្រាយចេញសោះ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *