រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ព.ស២៥៦៨

នារាត្រី ថ្ងៃទី១៣ខែ មេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរួមសហការទទួលសាទរទេវតាឆ្នាំថ្មី ដែលមានព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ យាងចូលមកកាន់តំណែងឆ្នាំថ្មីនៅ វេលាម៉ោង២២ និង១៧នាទី រាត្រីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២៤ត្រូវនឹងថ្ងៃ ៥កើត ខែចេត្រ ព.ស២៥៦៧ ដែលប្រារព្ធធ្វើឡើង នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប ។ព្រះពុទ្ធសករាជព្រះសាសនាកន្លងទៅហើយ បាន២៥៦៧ ត្រឹមថ្ងៃពុធ១៥កើត ខែពិសាខលុះ ដល់ថៃ្ងព្រហស្បតិ៍ ១រោចខែពិសាខ ឆ្នាំរោងឆស័កតទៅ ចូលពុទ្ធសករាជ២៥៦៨ នឹងគណនាឆ្នាំរោងឥឡូវនេះសង្គ្រាន្តចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២៤ វេលាម៉ោង២២៖១៧នាទី។ថ្ងៃសៅរ៍៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ ជាថ្ងៃចូលឆ្នាំរោង ឆស័ក។ថ្ងៃអាទិត្យ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤មេសា គ.ស.២០២៤ ជាវារៈវន័បត។ថ្ងៃច័ន្ទ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវន័បត។ថ្ងៃអង្គារ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៤ វេលាម៉ោង២៖១៥នាទី និង០០វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងឆស័ក ព.ស២៥៦៧ឈានចូល២៥៦៨។
ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ មានព្រះវត្តមាន និងវត្តមាន យាងនិមន្ត និង អញ្ជើញចូលរួមរបស់ ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ សមាជិកាថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តរាជបូព៌ខេត្តសៀមរាប មួយអន្លើដោយព្រះមេគណទាំងពីរគណៈនិងមន្ត្រីសង្ឃខេត្តឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុម្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង គណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក និង មន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនាទំនៀមទម្លាប់ខ្មែរ ។តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋប្រុសស្រីបាន រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា និងឧបេក្ខា ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *