ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ១២គ្រួសារបានទទួលអំណោយ មនុស្សធម៌កាកបាទក្រហម

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារក្នុងនោះ៨គ្រួសារនៅភូមិថ្មី ឃុំរំលេច ស្រុកបាកាននិង៤គ្រួសារនៅភូមិទួលទទឹងនិងភូមិគោករំលរឃុំតាលោ ស្រុកតាលោសែនជ័យដែលទទួលរងការប៉ះពាល់ដោយខ្យល់កន្ត្រាក់ដែលបង្កបាក់បែកនិងខូតខាតផ្ទះសម្បែងត្រូវបានលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ បានដឹកនាំសាខានិងអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងស្រុកបាកានយកអំណោយមនុស្សធម៌ទៅចែកជូនដោយក្នុងមួយគ្រួសារទទួកបានអង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ក្នុងនោះមុង១ ភួយ១ សារុង១ ក្រមា១និងថវិកា៥ម៉ឺននាព្រឹកថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ដល់ទីកន្លែង។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងដោយបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម ខួយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកជម្រាបជូនប្រជាពលរដ្ឋដោយបានបញ្ជាក់ថា សន្តេចនិងឯកឧត្តម តែងតែយកចិត្ត ទុកដាក់និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់អ្វីណាមួយឡើយ។

ជាក់ស្តែងករណីខ្យល់ព្យុះកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤នៅភូមិថ្មីឃុំរំលេច ស្រុកបាកាន និងភូមិទួលទទឹងនិងភូមិគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យនេះឯកឧត្តម ខូយ រីដា បានចាត់ឱ្យក្រុមការងារចុះមកពិនិត្យនិងនាំយកអំណោយមនុស្សធម៌សាខា និងអនុសាខាកាកបាទក្រហមខេត្តនិងស្រុកមកផ្តល់ជូនជាបន្ទាន់ដោយលោកបានសម្តែងនូវការសោកស្តាយចំពោះការខូចខាត ផ្ទះសម្បែងនិងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិបង្កនូវផលលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកនាយក ប្រតិបត្តិសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋភូមិថ្មីក៏ដូចបណ្តាភូមិ ឃុំ សង្កាត់ ស្រុក ក្រុងផ្សេងៗទៀតសូមឱ្យបង្កើនការប្រុង ប្រ យត្ន័ជានិច្ចចំពោះគ្រោះធម្មជាតិដែលតែងតែកើតមានឡើងដោយមិនបានប្រាប់ឱ្យយើងដឹងមុននោះទេ តែទោះជាយ៉ាងនេះក្តីក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីព្យាករណ៍អាកាសធាតុ ផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយើងបាន ទទួលព័ត៌មាន សម្រាប់ត្រៀមបង្ការនិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះដោយចាប់ពីខែមេសាខែឧសភានិងខែមិថុនានេះទៅដែលអាចកើតមានឡើងដោយជាយថាហេតុ។

លោកបានលើកបញ្ជាក់ទៀតថា ក្រៅពីគ្រោះធម្មជាតិគឺនៅមានបញ្ហា ប្រឈមជាច្រើនទៀតគប្បីបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតនោះគឺអគ្គិសភ័យនិង គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានញឹកញាប់និងគ្រប់ទីកន្លែងបង្កការបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតនិងមួយចំនួនទៀតថ្នាក់ខ្លួនជាជនពិកា ជាបន្ទុកធ្ងន់ធ្ងក្នុងក្រុមគ្រួសារនិង សង្គមជាតិផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *