ដោយ អ៊ុក ផ្លុង សៀមរាប÷ ប្រជានេសាទជាច្រើននាក់បានពឹងពាក់ ឱ្យអ្នកសារព័ត៌មាន ជួយផ្ដល់ដំណឹងដល់មន្ត្រីជំនាញជលផល និងមន្ត្រីជំនាញពាក់ព័ន្ធមានតួនាទីទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទ ដើម្បីពិនិត្យមើល អ្នកនេសាទដាក់ ប ណរ រ៉ាវ នៅចំណុច ស្រោងឆ្កែង,ល្ហាលកក់,ជ្រោយស និងខ្វែងទាល់ ស្ថិតក្នុងឃុំ កំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្តសៀមរាបមេត្តាប្រាប់អ្នកនេសាទខុសច្បាប់ ចំណុចខាងលើនេះ ផ្តល់សិទ្ធិ ឱ្យពួកគាត់បាននេសាទលក្ខណៈ គ្រួសារចំណុចខាងលើនេះផង។ ដោយពួកគាត់អះអាងថាមានមួលហេតុ ៣ ដែលពួកគាត់សុំបែបនេះ។
1/ពួកនេសាទនៅចំណុចខាងលើនេះ បានដាក់របាំងបន្តគ្នាតាមមាត់ព្រែករាប់ គឺឡូម៉ែត្រ ធ្វើឱ្យស្ទះចរាចរណ៍ត្រីងាយនឹងផុតពូជ។
2/ ម្ចាស់ ប ណរ រ៉ាវ កាងកន្លែងនោះ មិនអនុញ្ញាតឱ្យពួកគាត់ ចូលរាយមោង ចងសន្ទូច ដាក់ទ្រូនៅកន្លែងទាំងនោះ។
3/កន្លែងនោះជាព្រែករាស្ត្រ ពួកគាត់ត្រូវតែមានសិទ្ធិនេសាទមិនគួរម្ចាស់ ប ណរ រ៉ាវ ខាងលើនេះដេញពួកគាត់មិនឱ្យរកត្រីទីនេះទាល់តែសោះ។
ដោយសារបញ្ហាខាងលើនេះ អ្នកសារព័ត៌មានបានចុះទៅទីតាំងផ្ទាល់ ឃើញថាពិតជាមាន ដាក់របាំងតគ្នាវែងរាប់គីឡូម៉ែត្រ ដូចអ្វីដែលពួកគាត់អះអាងពិតប្រាកដមែន។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មានបានធ្វើការសម្ភាសន៍ អ្នកដាក់ ប ម្នាក់ឈ្មោះ ខឿន បច្ចុប្បន្ន រស់នៅភូមិ ព្រែកស្រមោច ឃុំ កំពង់ឃ្លាំង ដែលមានម្ដាយឈ្មោះ យេន ឪពុកឈ្មោះ ពិជ្រ ថាលោក ហើយ និង អ្នកនេសាទផ្សេងៗទៀតបានបង់លុយ ឱ្យបរិស្ថានកំពង់ឃ្លាំងអស់ហើយ។ ទាក់ទងទៅនឹងករណីខាងលើនេះ លោក លុច ស៊ីណុក ប្រធានបរិស្ថានកំពង់ឃ្លាំង ស្នាក់ការព្រែកស្រមោច បានបដិសេធចំពោះការចោទប្រកាន់របស់លោក ខឿន ដែលថាអ្នកនេសាទនៅព្រែកនោះសុទ្ធតែបានសូកប៉ាន់លុយ ឱ្យបរិស្ថានអស់ហើយនោះគឺជារឿងមិនពិត។ លោកបន្តទៀតថាលោកមិនដែល ស្គាល់ ឈ្មោះ ខឿន ហើយក៏មិនបានស្គាល់កន្លែងទាំងនោះ ព្រមទាំងមិនដែលបាន ទទួលប្រាក់សំណូកដែល។ លោក សុខ សុង នាយសង្កាត់ រដ្ឋបាលជលផល កំពង់ឃ្លាំង អ្នកសារព័ត៌មានទូរស័ព្ទដើម្បីបកស្រាយរឿងនេះ ទូរស័ព្ទជាច្រើនដងប៉ុន្តែទាក់ទងមិនបានអ្នកសារព័មាន បានផ្ញើសារតាមប្រព័ន្ធ Telegram ប៉ុន្តែលោកមិនព្រមចូលមើល។
ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរ ដល់លោក ទៀ គឹម សុទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ព្រទាំង លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមមេត្តាធ្វើយ៉ាងណាបញ្ឈប់ ទម្លាប់អ្នកនេសាទខុសច្បាប់ ដែលបានប្រើប្រាស់របាំងអួនក្រឡាញឹក ដាក់បន្តគ្នារាប់គីឡូម៉ែត្រ តាមមាត់ព្រែក និងធ្វើយ៉ាងផ្ដល់សិទ្ធិឱ្យពួកគាត់បាននេសាទលក្ខណៈគ្រួសារនៅព្រែកនេះ ផង។ ពួកគាត់បន្តថាឆ្នាំ នេះ ឃើញរុះរើរបាំងខ្លះហើយ ប៉ុន្តែអ្នកខ្លះមិនទាន់រុះ រើនៅឡើយទេ។
![](http://tareach.com/wp-content/uploads/2024/03/IMG_20240313_141116_024-1024x768.jpg)
![](http://tareach.com/wp-content/uploads/2024/03/IMG_20240313_141120_638-1024x768.jpg)
![](http://tareach.com/wp-content/uploads/2024/03/IMG_20240313_141123_285-1024x768.jpg)
![](http://tareach.com/wp-content/uploads/2024/03/IMG_20240313_141124_866-1024x768.jpg)