សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈឆ្នាំ ២០២៤នេះសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍សំណេះសំណាល និងចែកលិខិតបញ្ជាក់ ដល់សមាជិក សមាជិកាថ្មី អាណត្តិទី៣លើកទី១ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយស្ថិតក្រោមវត្តមានរបស់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថាការរៀបចំពិធីសំណេះសំណាលនាពេលនេះគឺមានគោលបំណងដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក.សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យជាមួយនិងសមាជិក-សមាជិកាថ្មីផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៍បានមានប្រសាសន៍លើកឡើង អំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជននិងសេដ្ឋកិច្ចជាតិ ។ ហើយសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ លោកឧកញ៉ាបណ្ឌិតបន្តថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ណែនាំ និងសំណូមពរស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បាន អំពាវនាវឱ្យសមាជិក សមាជិកា ជួយកៀងគរ អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតគឺដើម្បីជួយជម្រុញដល់សេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ជម្រុញបន្ថែមទៀតដល់សមាជិក សមាជិកសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ទាំងអស់ត្រូវខិតខំការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ៕
Related Posts
មន្ត្រីផ្នែករដ្ឋបាលជល ផលផ្សារឆ្នាំង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសហការជាមួយអង្គការវីអេសអូ ចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះនិងការចិញ្ចឹមអន្ទង់ក្នុងតង់ និងការបង្ក្រាប បទល្មើសនេសាទកំពុងកើតមានមិនចេះអស់
កំពង់ឆ្នាំង៖ មន្ត្រីផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង រួមសហការជាមួយដៃគូដែលជាអង្គការ វីអេសអូ (VSO) បានចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញចិញ្ចឹមត្រីក្នុងស្រះ និង ចិញ្ចឹមអន្ទង់ក្នុងតង់ប្លាស្ទិកដែលកិច្ចការនេះបានធ្វើឡើងស្ថិតនៅក្នុងឃុំគោលដៅ(ឃុំឆ្នុកទ្រូ) ដែលមាន.ភូមិសេះស្លាប់.ភូមិកំពង់ព្រះ. និង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដោយគោលបំណង់កាត់បន្ថយការនេសាទត្រីធម្មជាតិដោយលើសចំណុះដែលមានកសិករចូលរួមសរុបទាំងអស់ ២៧ នាក់ ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៣។ នៅថ្ងៃនេះក៍បានចូលរួមជាមួយ មូលនិធិអង្គការ…
សង្ក្រាន្តវត្តស្វាយរមៀតក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោពេញទៅដោយភាពសប្បាយរីករាយ
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិក ប្រតិបត្តិករសន្តិភាព ទើបយើង បានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មី ស្ថិតនៅក្រោមម្លប់សន្តិភាព បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជួបជុំគ្នា បង្កនូវភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ និយាយដោយឡែក ក្រៅពីរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប…
សិក្ខាសាលាផ្សព្វផ្សាយអំពី កសិកម្មបែបទំនើបថ្មី (សហគមន៍បែបថ្មី)
សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយអំពី កសិកម្មបែបទំនើបថ្មី(សហគមន៍បែបថ្មី) អនុវត្តស្របតាម កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ វត្តមានចូលរួម លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ…