សមាជិកព្រឹទ្ធសភា ភូមិភាគទី៧ សំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តពោធិ៍សាត់ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ចំនួន១៨រូប

ពោធិសាត់៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ុង ឬទ្ធី ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៣១១រូបទាំង៧ស្រុក ក្រុងនិង៤៩ឃុំ សង្កាត់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ឯកឧត្តម ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត តំណាងឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានលើកឡើងថាដោយអនុវត្តតាមសេចក្តីសម្រេចលេខ៥១៩សសរ.គកចុះថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤នោះគណបក្សខេត្ត សហការជាមួយគណកម្មការរៀបចំការបោះឆ្នោត បានកំណត់មណ្ឌលធនធានមនុស្សស្ថិតក្នុងសា លាបឋមសិក្សាពោធិ៍សាត់ សម្រាប់ការិយាល័យបោះឆ្នោតលេខ៧០០៥ មានអ្នកបោះឆ្នោត៣៤៥នាក់ក្នុងនោះអ្នកតំណាង រាស្ត្រ៤នាក់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង៤៩ចំនួន៣៤១នាក់។

ជាមួយគ្នានោះគណបក្សខេត្តបានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួលក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោតក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តម​ខូយ រីដា ប្រធានគណបក្សខេត្តនិងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដោយមិនប៉ះពាល់ដល់នីតិវិធី បទញ្ជានិងច្បាប់​បោះឆ្នោតឡើយ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ម៉ុង ឬទ្ធី បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ បំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាននិងឯកឧត្តម អនុប្រធានព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូបែប។

ក្នុងឳកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភាមណ្ឌលភូមិភាគទី៧ចំនួន១៨រូបដែលមានឯកឧត្តមជាប្រធាន បានមកបង្ហាញមុខជូនអង្គបោះឆ្នោតបានស្គាល់នាពេលនេះ។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយគ្នានោះឯកឧត្តម បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ដើម្បីបបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១ឱ្យបានគ្រប់ៗគ្នា។

ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឱ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ នៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួល រក្សាសុវត្ថិភាពឃុំ-សង្កាត់ឱ្យបានល្អ និងមានស្ថិរភាព៕dបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការអនុវត្តច្បាប់ ពិសេសអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន។

ទន្ទឹមនេះ អាជ្ញាធរស្រុក-ក្រុង និងឃុំ-សង្កាត់ សូមបន្តសហការរៀបចំគាំទ្រដល់ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីររូបបានលើកទឹកចិត្តដល់អាជ្ញាធរស្រុក-ក្រុង និងឃុំ-សង្កាត់ ទាំងអស់ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឱ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ នៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួល រក្សាសុវត្ថិភាពឃុំ-សង្កាត់ឱ្យបានល្អ និងមានស្ថិរភាព៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *