លុបបំបាត់អោយអស់គ្រូពេទ្យ ដែលចាក់ថ្នាំនិងលក់ឱសថ នៅតាមភូមិមិនមាន វិជ្ជាជីវៈច្បាស់លាស់និងអាជ្ញាប័ណ្ណ

ដតាកែវ៖ ជម្រុញអោយគណៈគ្រូពេទ្យ លុបបំបាត់អោយអស់គ្រូពេទ្យ ដែលចាក់ថ្នាំនិងលក់ឱសថ នៅតាមភូមិមិនមានវិជ្ជាជីវៈច្បាស់លាស់និងអាជ្ញាប័ណ្ណ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត របស់អ្នកទទួលសេវាព្យាបាល
តាកែវ៖ ថ្លែងនៅក្នុងទិវា អភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ និងសល្យសាស្ត្របន្តលើកទី ១២ ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំនៃមន្ទីរសុខាភិបាលនាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ញា ស៊ីថាន ប្រធានមន្ទីរសុខាភិបាលខេត្ដតាកែវស្ដីទី ជម្រុញដល់គណៈគ្រូពេទ្យចុះពិនិត្យ និងលុបបំបាត់អោយអស់ ចំពោះគ្រូពេទ្យដែលដើរចាក់ថ្នាំ និងលក់ឱសថតាមផ្ទះ មិនមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិត របស់អ្នកទទួលសេវាព្យាបាល ខណៈដែលកន្លងមកនៅក្នុងខេត្តតាកែវ មានគ្រូពេទ្យដែលមិនមានវិជ្ជាជីវៈច្បាស់លាស់ និងមិនមានអាជ្ញាប័ណ្ណ នៅតាមស្រុក បង្ករគ្រោះថ្នាក់ដល់អាយុជីវិត្តរបស់អ្នកជម្ងឺ រហូតឈានដល់សាច់ញិត អ្នកជម្ងឺប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួនគ្រូពេទ្យយកមកផ្ដន្ទាទោសទៅតាមច្បាប់ ដោយសារការព្យាបាលមិនមានជំនាញ និងខុសលក្ខណៈបច្ចេកទេស ។ លោកបន្តរថា ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ និងសល្យសាស្ត្រ នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមគ្រូពេទ្យទាំងអស់គ្នាដែលជាសមាជិក ក្នុងការពង្រឹងអភិវឌ្ឍន៍ វឌ្ឍនភាពថ្មីៗ នៃវិស័យសុខាភិបាល ក្នុងខេត្តតាកែវ តាមរយៈបទបង្ហាញ អំពីប្រធានបទនីមួយៗ របស់លោកសស្ត្រាចារ្យមកពី មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុកលើការកំណត់រោគសញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យ ដើម្បីព្យាបាលអោយបានទាន់ពេលវេលាហើយមានប្រសិទ្ធិភាព ។
ជាមួយគ្នានេះផងដែរឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានគណៈគ្រូពេទ្យខេត្ដតាកែវ បានធ្វើការណែនាំដល់សមាជិក របស់គណៈគ្រូពេទ្យខេត្ដទាំង ៤០៣នាក់ ត្រូវបន្តរយកចំនេះជំនាញពិតប្រាកដរបស់ខ្លួនមកបម្រើសេវាថែទាំនិងព្យាបាលជូនប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ ដោយគុណភាពប្រសិទ្ធិភាព ព្រោះយើងធ្វើការជាមួយជីវិតមនុស្ស សូមគោរពនូវក្រមសីលធម៍ សុជីវធម៍ និងគុណធម៍ អោយជាប់ជានិច្ច ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *