សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារ​ គណនេយ្យភាពសង្គម ឆ្នាំ២០២៣

សាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ ក្រោមអធិបតីរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីជា នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់នាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក នាយកទីចាត់ការ តំណាងអង្គការ និង មន្រី្តបង្គោល ខេត្ត ក្រុង ស្រុក ប្រមាណជា ១៧០នាក់ចូលរួមជាសិក្ខាកាម អង្គសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣នេះ ដើមី្បផ្តល់ឱកាសឲ្យ អ្នកពាក់ព័ន្ធជួបគ្នា ធ្វើការពិភាក្សា និង ពិនិត្យ អំពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម ទាំងផ្នែកផ្គត់ផ្គង់ ផ្នែកតម្រូវការ និង ដោះស្រាយនូវបញ្ហានានា ដែលបានកើតមាន ដើមី្បធ្វើឲ្យមានប្រសើរឡើងនូវការអនុវត្តសកម្ម ភាពការងារ គណនេយ្យភាពសង្គម ដែលបានអនុវត្តលើការផ្តល់សេវាកម្រិតឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១២ (ដែល មានរដ្ឋបាលឃុំសង្កាត់ ១០០ ,សាលាបឋមសិក្សា ចំនួន ៥១៦ និង មណ្ឌលសុខភាពចំនួន ៩៣ ) ដែលបានពង្រីកការ អនុវត្តលើការផ្តល់សេវាកម្រិតក្រុង ស្រុក ចំនួន៣ មានក្រុងសៀមរាប ,ស្រុកក្រឡាញ់ និង ស្រុកវ៉ារិន ) ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោក នាក់ ណេរ៉ុន ក៏បានលើកផងដែរថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ទីចាត់ការចំណុះសាលាខេត្ត អង្គការទស្សនៈពិភពលោក , អង្គការសុខភាពគ្រួសារអន្តរជាតិប្រចាំខេត្តសៀមរាប និង មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ចាប់តាំងពីដំណាក់កាលទី១(២០១៦-២០១៨) និងដំណាក់កាលទី២(២០១៩-បច្ចុប្បន្ន)។ កិច្ចការងារនេះ ជាផ្នែកមួយនៃការងារកំណែទម្រង់ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ លោកអភិបាលរងខេត្តបានបន្តទៀតថា ដើម្បីឲ្យការងារនេះដំណើរការ ប្រកបដោយភាពរលូន និងទទួលបានប្រសិទ្ធភាព រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងនេះ ដល់សមាសភាពពាក់ព័ន្ធថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធទាំងអស់ជួបពិភាក្សាគ្នា និង ពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ ផ្នែកតម្រូវការ និងដោះស្រាយនូវបញ្ហានានាដែលបានកើតមាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម ដែលអនុវត្តលើការផ្ដល់សេវាកម្រិតឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១២ ។ លោក នាក់ ណេរ៉ុន ក៏បានគូសបញ្ជាក់ថា សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំនេះ ស្របពេលដែលរដ្ឋបាលខេត្តសៀមរាបបានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ក៏បានផ្តោតសំខាន់ពីគណនេយ្យភាពសង្គម (លើការផ្តល់សេវា)ផងដែរ ។ ម៉្យាងទៀតអង្គសិក្ខាលសាលានេះ ពិតជាមានសារៈសំខាន់ ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាផ្នែកផ្គត់ផ្គង់ នៃការងារគណនេយ្យភាពសង្គម ដើម្បីជាមូលដ្ឋាន ក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈការផ្សព្វផ្សាយ និង ជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឲ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ ។ លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមឲ្យបានផុសផុលលើកកិច្ចពិភាក្សា ធ្វើឲ្យអង្គសិក្ខាសាលាទទួលបាននូវធាតុចូល និង ទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *