ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលា ការ ករណី ចែក ចាយ និងប្រើប្រាស់គ្រឿងញៀន

កំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ការបង្ក្រាបនេះនៅម៉ោងប្រមាណ ១៤និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នៅចំនុចដីឡូតិ៍ខាងកើតឡកាប់ជ្រូក ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ផល រឹទ្ធសំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។

នៅក្នុងប្រតិបត្តការនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ទម្ងន់១.៥៥ក្រាម (គិតទាំងថង់វេចខ្ចប់)។

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងត្រូវបាន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះហើយដើម្បីចាត់ការតាមនិតិវិធីផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *